logo logo
banner1
សមាជិកសភាអឺរ៉ុបចង់ឱ្យមានសាលាក្តីពិសេសមួយ សម្រាប់បទឧក្រិដ្ឋឈ្លានពាន
 

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ ២០២២ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដែល ក្នុងសេចក្តីសម្រេចនោះ សមាជិកសភាអឺរ៉ុបបានអំពាវនាវ ឱ្យសហភាពអឺរ៉ុបចាត់វិធានការចាំបាច់នានា តាមនីតិវិធីអន្តរជាតិនិងតុលាការ ដើម្បីឱ្យមានការកាត់ទោសរបបបច្ចុប្បន្នរបស់សហព័ន្ធរុស្ស៊ី និងសាធារ ណរដ្ឋបេឡារុស ពីបទប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងអំពើឈ្លានពាន។ ការស៊ើបអង្កេតនិងការកាត់ទោស ក៏គួរតែអនុវត្តផងដែរទៅលើកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរដ្ឋាភិបាលរុស្ស៊ីទាំងអស់ ដែលពាក់ព័ន្ធនឹងសង្គ្រាម។ សេចក្តីសម្រេចនេះ មានឈ្មោះថាសេចក្តីសម្រេចស្តីពីការប្រឆាំងនឹងនិទណ្ឌភាព នៃបទឧក្រិដ្ឋសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ សេចក្តីសម្រេចនេះត្រូវបានអនុម័តដោយការលើកដៃ។

សេចក្តីសម្រេចខាងលើ បានស្នើឱ្យសហភាពអឺរ៉ុបគាំទ្រការបង្កើតសាលាក្តីពិសេសអន្តរជាតិ(A spe cial international tribunal) ដើម្បីដាក់ទណ្ឌកម្មចំពោះឧក្រិដ្ឋកម្មឈ្លានពាន ដែលប្រព្រឹត្តិលើប្រទេស អ៊ុយក្រែន និងដែលមិនស្ថិតក្នុងដែនយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Crimi nal Court) ដើម្បីនាំយកមេដឹកនាំនយោបាយរុស្ស៊ី មេបញ្ជាការកងទ័ពរុស្ស៊ី និងសម្ព័ន្ធមិត្តរុស្ស៊ីជាច្រើនទៀត មកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋខាងលើ។   សមាជិកសភាអឺរ៉ុបក៏ស្នើផងដែរ ឱ្យសហភាពអឺរ៉ុបផ្តល់ឱ្យបានលឿនបំផុត នូវជំនួយផ្នែកធនធានមនុស្ស ធនធានថវិកា រដ្ឋបាល ការស៊ើបអង្កេត និងភស្តុភា​ចាំ បាច់សម្រាប់ការបង្កើតសាលាក្តីនេះ។

សមាជិកសភាអឺរ៉ុប បានស្នើឱ្យសហភាពអឺរ៉ុបធ្វើការងារនេះឱ្យលឿន ពីព្រោះពួកគេបានឃើញនូវហានិភ័យយ៉ាងធំសម្បើម ដែលកើតចេញពីអរិភាពបច្ចុប្បន្ន(ទង្វើរបស់ដែលប្រទេសរុស្ស៊ី) កុំរង់ចាំរហូតដល់ភស្តុតាងនៃបទឧក្រិដ្ឋខាងលើ ត្រូវបានគេបំផ្លាញអស់។ សមាជិកសភាអឺរ៉ុប គាំទ្រពេញទំហឹងចំពោះការស៊ើបអង្កេតរបស់រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គាំទ្រការងាររបស់គណៈកម្មការស៊ើបអង្កេត របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គាំទ្រសង្គមស៊ីវិលនិងអាជ្ញាធរអ៊ុយក្រែន ដែលកំពុងធ្វើការងារលើការប្រមូលភស្តុតាងនៃបទឧក្រិដ្ឋខាងលើ។ សមាជិកសភាអឺរ៉ុបស្វាគមន៍ចំពោះក្រុមការងារស៊ើបអង្កេតរួម ដែលកំពុងត្រូវបានបង្កើតឡើងដោយលីទុយអានី ប៉ូឡូញ និងអ៊ុយក្រែន និងដែលកំពុងស្ថិតក្រោមការសម្របសម្រួលពីទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិ បត្តិការស្វែងរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្ម…៕

 

http://ព័ត៌មានអង្គការសភាអន្តរជាតិ ២២-០៥-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/headlines/priorities/ukraine/20220517IPR29931/ukraine-meps-want-a-special-international-tribunal-for-crimes-of-aggression



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`