សារដ៏សំខាន់នៃទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់គណៈប្រតិភូសន្និបាតអន្តរសភានៃបណ្តាប្រទេស សមាជិកអង្គការអូតង់ នៅក្នុងទីក្រុងឡាអេ(Hague) ព្រះរាជាណាចក្រហូឡង់ គឺ៖ សង្រ្គាមខុសច្បាប់ យ៉ាងអយុត្តិធម៌ក្នុងប្រទេសអ៊ុយក្រែន គឺបានធ្វើឱ្យប្រែប្រួលគោលដៅការងាររបស់ប្រទេសហូឡង់ និងអង្គការណាតូ(NATO)សម្រាប់ប៉ុន្មានទសវត្សរ៍ខាងមុខ។ អង្គការណាតូ ត្រូវខិតខំសម្របខ្លួននឹងការប្រឈម នេះ ដោយពង្រឹងនូវអានុភាពនិងប្រព័ន្ធការពាររបស់ខ្លួនផង និងបន្តគាំទ្រប្រទេសអ៊ុយក្រែនផង។ ប្រទេសហូឡង់ បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅខាងលើ។
នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចខាងលើ គណៈប្រតិភូសន្និបាតអន្តរសភានៃបណ្តាប្រទេស អង្គការណាតូ បានស្តាប់នូវបទបង្ហាញជាបន្តបន្ទាប់ស្តីពីអំពីទស្សនវិស័យរបស់ប្រទេសហូឡង់ អំពីអនាគតរបស់អង្គការណាតូ និងអំពីផលប៉ះពាល់អវិជ្ជមានចំពោះតំបន់អឺរ៉ុប-អាត្លង់ទិក ដោយសារការឈ្លាន ពានជាថ្មី របស់សហព័ន្ធរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ លោកTim Sweijs ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្ត ក្នុងទីក្រុងឡាអេ បានថ្លែងថា៖”ការឈ្លានពានរបស់ប្រទេសរុស្ស៊ី បានធ្វើឱ្យសម្ព័ន្ធមិត្តអង្គការណាតូ ឈានចូលដល់យុគសម័យនៃការប្រឈមមុខដាក់គ្នាជាមួយបច្ចាមិត្រ ដោយឥតស្រាកស្រាន្ត។” ឆ្លើយតបចំពោះស្ថានភាពនេះ អង្គការណាតូត្រូវតែបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅលើការងារស្នូលនិងការងារអាទិភាព ដែលនោះគឺសំដៅលើការរួបរួមគ្នានិងជួយការពារគ្នាទៅវិញទៅមក។ ប្រទេសសម្ព័ន្ធមិត្ត ត្រូវពង្រឹងអានុភាពយោធារបស់ខ្លួន បង្កើនភាពប្រុងជើងការខ្ពស់ផ្នែកយោធា និងបង្កើនភាពរហ័សជាងមុនក្នុងការចល័តយោធា។ វាគ្មិនមួយចំនួននៃ បទបង្ហាញខាងលើ ក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា ភាពរឹងមាំសម្ព័ន្ធមិត្ត គឺកើតចេញពីការប្តេជ្ញាចិត្តរក្សាតម្លៃរបស់ លទ្ធិប្រជាធិបតេយ្យ បានស្នើសុំឱ្យរដ្ឋាភិបាលនៃប្រទេសសម្ព័ន្ធមិត្ត បន្តនូវការបេ្តជ្ញាចិត្តនេះតទៅទៀត។
ជាមួយនឹងការលើកឡើងអំពីអំពើឃោរឃៅរបស់រុស្ស៊ីក្នុងសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន មន្រ្តីរដ្ឋាភិបាលប្រទេសហូឡង់ បានបញ្ជាក់សាជាថ្មីម្តងទៀត អំពីការគាំទ្ររបស់ហូឡង់ចំពោះអ៊ុយក្រែន។ មន្រ្តីទាំងនោះបានលើកឡើងថា ប្រទេសរបស់ខ្លួនកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្តល់ជូនកងទ័ពអ៊ុយក្រែននូវអាវុធយុទ្ធភ័ណ្ឌ ផ្តល់ជំនួយមនុស្សធម៌ និងជួយដោះស្រាយបញ្ហាជនភៀសខ្លួនអ៊ុយក្រែន ៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ២០-០៥-២២- មាស តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/defence-and-security-committee-visits-latvia-estonia-supports-strong-stance-ukraine-and
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម