logo logo
banner1
សភាសហភាពអឺរ៉ុបជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើឥស្សរជន មួយចំនួនដូចជា លោក Gerhard Schröder អតីតអធិការបតីអាល្លឺម៉ង់ដែលកំពុងមានទំនាក់ទំនងជាមួយរុស្ស៊ី
 

លោក Gerhard Schröder អតីតអធិការបតីអាល្លឺម៉ង់ និងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធំៗរបស់រុស្ស៊ី

សេចក្តីសម្រេចមួយដែលមិនមានលក្ខណៈចាប់បង្ខំ ចង់ឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើឥស្សរជន អឺរ៉ុបមួយចំនួនដូចជា អតីតអធិការបតីអាល្លឺម៉ង់​ ១ រូប ដែលកំពុងមានទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ សភាសហភាពអឺរ៉ុប បានអនុម័តដោយសំឡេងភាគច្រើន លើសលប់លើសេចក្តីសម្រេចមួយ ដែលទទូចឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើជនជាតិអឺរ៉ុបមួយចំនួន ដែលជាសមាជិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធំៗរបស់រុស្ស៊ីមួយចំនួន ដែលមានឋានៈខ្ពស់ ដូចជា លោក Gerhard Schröder អតីតអធិការបតីអាល្លឺម៉ង់ និងលោកស្រី Karin Kneissl អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋអូទ្រីសជាដើម។

ការអនុម័តខាងលើត្រូវបានធ្វើឡើងដោយការបោះឆ្នោតលើកដៃមួយនៅក្នុងសភាសហភាពអឺរ៉ុប ​ដើម្បីគាំទ្រឱ្យមានការដាក់ទណ្ឌកម្មដ៏ត្រឹមត្រូវមួយរបស់សហភាពអឺរ៉ុបលើរុស្ស៊ី។ សេចក្តីសម្រេចនេះ បានអំពាវនាវឱ្យសហភាពអឺរ៉ុប បន្ថែមឈ្មោះបុគ្គលក្នុងបញ្ជីដែលជាគោលដៅដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើសមាជិករបស់សហភាពអឺរ៉ុបដែលកំពុងធ្វើជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនធំៗរបស់រុស្ស៊ី និងអ្នកនយោបាយសំខាន់ៗមួយចំនួនរបស់សហភាពអឺរ៉ុបដែលកំពុងបន្តទទួលប្រាក់ខែរបស់ក្រុមហ៊ុនរុស្ស៊ី។

រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានបញ្ចៀសនូវវិធានការបែបនេះ ចំពេលដែលសហភាពអឺរ៉ុបបានដាក់ចេញវិធានការនេះរួចហើយ បន្ទាប់ពីការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការបង្កកទ្រព្យសម្បត្តិរបស់               រុស្ស៊ីនៅក្រៅប្រទេស។ ទន្ទឹមពេលជាមួយគ្នានេះដែរ លោក Schröder និងលោកស្រី Kneissl គឺនៅមិនទាន់ត្រូវបានគេកំណត់ឈ្មោះពិតប្រាកដក្នុងបញ្ជីនៅឡើយ។ សេចក្តីសម្រេចនេះ បានអំពាវនាវឱ្យជនជាតិអឺរ៉ុបដែលកំពុងធ្វើការងារដូចគ្នានេះ ជាអតីតថ្នាក់ដឹកនាំរបស់អឺរ៉ុប ដូចជា លោក Wolfgang Schüssel ជនជាតិអូទ្រីស, លោក Esko Aho ជនជាតិហ្វាំងឡង់ និងលោក François Fillon ជនជាតិបារាំង,                 រួមទាំងអ្នកដែលបានលាលែងតំណែងចេញមកពីតួនាទីសំខាន់ៗនៅក្នុងក្រុមហ៊ុនរបស់រុស្ស៊ី បន្ទាប់ពីរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។

http://ព័ត៌មានសភាអន្តរជាតិ ២០-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.politico.eu/article/european-parliament-presses-eu-to-sanction-figures-like-gerhard-schroeder-over-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`