MK Ghaida Rinawie Zoabi attends a Special Committee on Arab Society Affairs meeting, in the Knesset, the Israeli parliament in Jerusalem on June 21, 2021. Photo by Yonatan Sindel/Flash90
លោកស្រី Ghaida Rinawie Zoabi អតីតសមាជិកាសភាអ៊ីស្រាអែល
ភាពខ្សោយនៃរដ្ឋាភិបាលចម្រុះរបស់រដ្ឋអ៊ីស្រាដែលបានដឹកនាំកន្លងមក បានធ្វើឱ្យថយចុះពី ៦០ អាសនៈ មកនៅ ៥៩ អាសនៈ ក្នុងចំណោម ១២០ អាសនៈនៅក្នុងសភា។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ សមាជិកាសភាអ៊ីស្រាអែល ១ រូប មកពីគណបក្សឆ្វេងនិយម គឺគណបក្ស Meretz បានប្រកាស លាលែងពីតំណែងរបស់ខ្លួននៅក្នុងរដ្ឋាភិបាលចម្រុះនេះ។ លោកស្រី Ghaida Rinawie Zoabi អតីត សមាជិកាសភារូបនេះ ដែលត្រូវបានតែងតាំងជាអគ្គកុងស៊ុលនៃរដ្ឋអ៊ីស្រាអែលប្រចាំក្រុងសៀងហៃ សាធារណ រដ្ឋប្រជាមានិតចិន បានប្រកាសលាលែងពីសមាជិកនៅក្នុងរដ្ឋាភិបាលចម្រុះនេះ។ សារព័ត៌មាន The Jerusalem Post បានចុះផ្សាយថា លោកស្រី Rinawie Zoabi បានសរសេរលិខិតមួយច្បាប់រួចហើយ ផ្ញើរ ជូនលោក Naftali Bennett នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងលោក Yair Lapid រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីស្រាអែល ក្នុងខ្លឹមថា «ខ្ញុំបានចូលប្រឡូកក្នុងនយោបាយនេះ ពីព្រោះខ្ញុំយល់ឃើញថា ខ្លួនជាបេកជន ១ រូប ប្រចាំសង្គមអារ៉ាប់ ដែលខ្ញុំកំពុងតំណាងឱ្យ»៕
https://www.i24news.tv/en/news/israel/politics/1652956761-israel-meretz-parliament-member-resigns-leaving-coalition-with-minority
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម