logo logo
banner1
សភាស្រីលង្កាបោះឆ្នោតជ្រើសតាំងសមាជិកសភាគណបក្សកាន់អំណាច ១ រូប ជាអនុប្រធានសភារបស់ខ្លួន
 

អាគារសភាប្រទេសស្រីលង្កា

កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ សភានៃសាធារណដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កាបានបោះឆ្នោតជ្រើសតាំងលោក Ajith Rajapaksa សមាជិកសភាគណបក្សកាន់អំណាច                  ជាអនុប្រធានសភា បន្ទាប់ពីការពិភាក្សាយ៉ាងក្តៅគគុក ក្នុងចំណោមសមាជិកសភាចំពោះការបោះឆ្នោតរបស់លោក។

លោក Ajith បានជាប់ឆ្នោតជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតនៅក្នុងសភា។ ការបោះឆ្នោតដោយសម្ងាត់មិនធ្លាប់មាន បានធ្វើឡើងចាប់តាំងពីការលាលែងពីតំណែងរបស់លោក Mahinda Rajapaksa អតីតនាយករដ្ឋមន្ត្រីស្រីលង្កា និងការស្បថចូលកាន់តំណែងរបស់លោក Ranil Wickremesinghe នាយករដ្ឋមន្ត្រីថ្មី។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Sri Lankan បានរាយការណ៍ថា លោក Ajith មកពីគណបក្សកាន់អំណាច គឺគណបក្ស Sri Lanka Podujana Peramuna ទទួលបាន ១០៩ សំឡេង ហើយលោក Rohini Kavirathna មកពីគណបក្សប្រឆាំងដ៏សំខាន់ជាងគេ គឺគណបក្ស Samagi Jana Balawegaya បានទទួល ៧៨ សំឡេង។ លោក Mahinda Yapa Abeywardena ប្រធានសភា            ស្រីសង្កាបានថ្លែងថា ២៣​ សំឡេងទៀត ត្រូវបានទម្លាក់ចោល។

សមាជិកសភាមួយចំនួនបានសម្តែងមតិប្រឆាំងនឹងការបោះឆ្នោតនេះ ដោយបានអះអាងថា                 ការបោះឆ្នោតនេះ ខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់សភា។ សមាជិកសភាគណបក្សកាន់អំណាច និងក្រុមឯករជ្យមួយចំនួន រួមទាំង គណបក្សសេរីភាពស្រីលង្កាផងនោះ បានទទូចឱ្យគណបក្ស Samagi Jana Balawegaya និងរដ្ឋាភិបាលឈានដល់កិច្ចព្រមព្រៀងមួយ (consensus) និងស្នើឈ្មោះបេក្ខជន របស់ខ្លួន ១ រូបទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ភាគីទាំងពីរមិនទាន់បានឈានដល់កិច្ចព្រមព្រៀងនៅឡើយ។            ការពិភាក្សាយ៉ាងក្តៅគគុកនេះ បានធ្វើឡើងរវាងគណបក្សប្រឆាំង រដ្ឋាភិបាល និងប្រធានសភា។ ប្រធានសភារូបនេះ បានជម្រាបជូនអង្គសភាថា ប្រសិនបើគ្មានការស្រុះស្រួលមតិគ្នាទេ នោះលោកគ្មានជម្រើសឡើយ ប៉ុន្តែ ត្រូវតែបោះឆ្នោត។ ទាំងរូបលោក Mahinda Rajapaksa និងកូនប្រុសរបស់លោក គឺលោក Namal Rajapaksa សមាជិកសភាបានអវត្តមាន ខណៈដែលលោក Basil Rajapaksa និងលោក Shasheendra Rajapaksa សមាជិកសភា និងសមាជិកសភាមួយចំនួនទៀតរបស់គ្រួសារលោក Rajapaksa មានវត្តមានក្នុងសភា៕

http://ព័ត៌មានសភាអន្តរជាតិ ១៨-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.deccanherald.com/international/world-news-politics/sri-lanka-s-parliament-elects-ruling-party-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`