ទិដ្ឋភាពក្នុងសាលប្រជុំពេញអង្គសភានៃសាធារណរដ្ឋហ្វាំងឡង់
រដ្ឋធានីហែលសិនគី៖ កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋហ្វាំងឡង់បាន អនុម័តដោយសំឡេងភាគច្រើនលើសលប់លើសំណើសុំចូលជាសមាជិកនៃសម្ព័ន្ធមិត្តយោធារបស់អង្គការអូតង់ ក្នុងការផ្លាស់ប្តូរគោលនយោបាយជាប្រវត្តិសាស្ត្រមួយ ខណៈដែលសហព័ន្ធរុស្ស៊ីកំពុងឈ្លានពានលើប្រទេស អ៊ុយក្រែន។ លោក Sauli Niinisto ប្រធានាធិបតីហ្វាំងឡង់ និងរដ្ឋាភិបាលរបស់លោក បានសម្រេចជាផ្លូវការ កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ថា ប្រទេសហ្វាំងឡង់ នឹងបានដាក់សំណើសុំចូលជាសមាជិក របស់អង្គការនេះ ប៉ុន្តែ ត្រូវរង់ចាំការសម្រេចពី សភាសិន។ លោក Matti Vanhanen ប្រធានសភាហ្វាំងឡង់ បានថ្លែងថា ក្នុងចំណោមសមាជិកសភាសរុប ២០០ រូប, ១៨៨ រូប បានបោះឆ្នោតគាំទ្រ និង ៨ រូប ទៀត បានបោះឆ្នាតជំទាស់លើសំណើនេះ៕
https://nationalpost.com/pmn/news-pmn/finlands-parliament-votes-yes-to-nato
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម