logo logo
banner1
សេចក្តីថ្លែងការណ៍៖ ការពិភាក្សានៅក្នុងសភាហ្វាំងឡង់ ស្តីពីការចូលជាសមាជិកអង្គការអូតង់ អស់រយៈពេល ១៤ម៉ោង
 

ទិដ្ឋភាពទូទៅក្នុងសភាហ្វាំងឡង់ ពិភាក្សាពីការចូលជាសមាជិកអង្គការអូតង់

សភានៃសាធារណរដ្ឋហ្វាំងឡង់បានចេញសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សាដេញដោលនៅក្នុង សភាស្តីពីលទ្ធភាពនៃការចូលក្នុងអង្គការអូតង់របស់ហ្វាំងឡង់ អស់រយៈពេល ១៤ម៉ោង។ ការពិភាក្សាលើ របាយការណ៍ស្តីពីសមាជិកភាពរបស់ហ្វាំងឡង់ក្នុងអង្គការណាតូ(​NATO) ត្រូវបានបញ្ចប់ក្រោយពីបាន ចំណាយពេលជាង ១៤ម៉ោង  និងមានការឡើងថ្លែងមតិចំនួន ២១២។ នៅទីបញ្ចប់កិច្ចពិភាក្សាកិច្ចការ ខាងលើ ត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការកិច្ចការបរទេសនៃសភាហ្វាំងឡង់។

គណៈកម្មាធិការកិច្ចការបរទេសនឹងធ្វើពង្រាងឆ្លើយសំណើឆ្លើយតប ចំពោះរបាយការណ៍របស់រដ្ឋា ភិបាល ហើយនឹងត្រូវមានកិច្ចពិភាក្សាថ្មីមួយ ជាមួយនឹងលទ្ធភាពនៃការប្រឆាំងនឹងសំណើនេះពីសមាជិក សភា។ ក្រោយសភាពិភាក្សារួចនឹងបញ្ជូនសំណើទៅកាន់រដ្ឋាភិបាលវិញ ហើយរដា្ឋភិបាលនឹងធ្វើសំណើ ជាផ្លូវការ ដែលចាំបាច់ត្រូវមានការយល់ព្រមពីប្រធានាធិបតីហ្វាំងឡង់។ បន្ទាប់ពីនោះ លិខិតសុំចូលជា សមាជិកអង្គការអូតង់របស់ប្រទេសហ្វាំងឡង់ នឹងត្រូវបញ្ជូនទៅកាន់ទីស្នាក់កណ្តាលរបស់អង្គការនៅក្នុង ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក៕

https://www.urdupoint.com/en/world/debate-on-nato-in-finnish-parliament-lasted-1-1511488.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`