រូបទង់ជាតិ តំណាងសហគមន៍អឺរ៉ុប
សហភាពអឺរ៉ុប បានទទូចឱ្យសភាជាប់ឆ្នោតថ្មីនៃសាធារណរដ្ឋលីបង់ គាំទ្រដំណើរការនៃការបង្កើត រដ្ឋាភិបាលថ្មីឱ្យបានឆាប់ និងទទួលខុសត្រូវ ក្នុងការអនុម័តសេចក្តីព្រាងច្បាប់ និងការអនុវត្តកំណែទម្រង់។ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសលីបង់បានចេញសេចក្តីថ្លែងការណ៍មួយថា “យើងអំពាវនាវដល់សភា លីបង់ធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍លីបង់ និងប្រជាជនរបស់ខ្លួន តាមរយៈការអនុម័តរាល់ សេចក្តីព្រាងច្បាប់ និងការអនុវត្តកំណែទម្រង់ចាំបាច់ ដើម្បីកែលម្អអភិបាលកិច្ច និងស្ថិរភាពសេដ្ឋកិច្ច”។
សហភាពអឺរ៉ុប ក៏បានបញ្ជាក់អះអាងជាថ្មី ពីការរំពឹងទុកថា ការបោះឆ្នោតប្រធានាធិបតី និងការបោះ ឆ្នោតរដ្ឋធានី-ខេត្តនឹងត្រូវធ្វើឡើងតាមកាលបរិច្ឆេទកំណត់ អនុលោមតាមគោលការណ៍ប្រជាធិបតេយ្យ លីបង់ ទំនៀមទំលាប់ និងការប្តេជ្ញាចិត្ត។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ប្រទេសលីបង់បានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភា ដោយមានចំនួនអ្នកចេញទៅបោះឆ្នោត ៤២% បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៨ មាន ៤៩%៕
https://english.news.cn/europe/20220518/5dc4b73b9c434a3db7b3461c3a2cd674/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម