បុគ្គលិកបោះឆ្នោត អង្គុយក្បែរប្រអប់បោះឆ្នោត ក្នុងពេលដែលប្រជាជនលីបង់កំពុងរង់ចាំលទ្ធផលបោះឆ្នោតផ្លូវការ
គណបក្ស Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ និងដៃគូរបស់ខ្លួន បានបាត់បង់សំឡេងភាគច្រើនក្នុងសភានៃសាធារណរដ្ឋលីបង់ នៅក្នុងការបោះឆ្នោតសកលថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមការបូកសរុបលទ្ធផលចុងក្រោយរបស់សារព័ត៌មាន Reuters។ នេះគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរមក លើក្រុមប្រដាប់អាវុធ ដែលឆ្លុះបញ្ចាំងពីការខឹងសម្បារ ជាមួយនឹងក្រុមអ្នកកាន់អំណាចលីបង់ទាំងនេះ។
ចលនាសាសនាឥស្លាមនិកាយស៊ិអ៊ីត និងដៃគូ ដែលជាក្រុមប្រដាប់អាវុធ បានទទួលអាសនៈចំនួន ៦២ នៃអាសនៈសភា ១២៨ នៃការបោះឆ្នោតថ្ងៃអាទិត្យ ដែលផ្ទុយទៅនឹងលទ្ធផល ឆ្នាំ២០១៨ ដែលនៅពេលនោះពួកគេទទួលបានសំឡេងភាគច្រើន ៧១ នៅក្នុងសភា។ នៅក្នុងការបោះឆ្នោតជាលើកទី១ ចាប់តាំងពីលីបង់ដួលរលំសេដ្ឋកិច្ច និងការផ្ទុះនៅកំពង់ផែបេរូត ក្នុងឆ្នាំ២០២០ អ្នកនយោបាយថ្មីថ្មោង ដែលមានគំនិតកំណែទម្រង់និយម ទទួលបានប្រមាណ ១២អាសនៈ ដែលជាការទម្លុះទម្លាយចូលក្នុងប្រព័ន្ធ ដ៏រឹងមាំដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ដែលគេមិននឹកសា្មនដល់។ លទ្ធនៃការបោះឆ្នោតនេះ បណ្តាលឱ្យសភាបែកបាក់ជាច្រើនក្រុម ដែលគ្មានក្រុមណាមួយរកបានសំឡេងភាគច្រើននោះឡើយ ដែល ជាការកើនឡើងនៃការគាប់គាំងនយោបាយ និងភាពតានតឹង ដែលនឹងនាំទៅដល់ភាពយឺតយ៉ាវនៃកំណែ ទម្រង់ ដែលជាការចាំបាច់ដើម្បីដឹកនាំប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន។
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភាលីបង់ ដែលផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ ក៏រួមមាន កំណត់ត្រានៃសមាជិកសភាជាស្រ្តីចំនួន ៨រូប ផងដែរ ដែលស្ទើរតែពាក់កណ្តាលនៃពួកគាត់គឺជាសមាជិកសភាចំណូលថ្មី។ ដោយឡែក លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទ ស្នើ ឱ្យបង្កើតរដ្ឋាភិបាលចម្រុះមួយឱ្យបានឆាប់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិលីបង់៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.thehindu.com/news/international/hezbollah-and-allies-lose-majority-in-lebanese-parliament-final-results-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម