logo logo
banner1
សភាតំណាងរបស់សហរដ្ឋអាមេរិក កំពុងបង្កើតច្បាប់ថ្មី២ ដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វះខាតម្សៅទឹកដោះគោ សម្រាប់កូនក្មេង
 

សមាជិកសភាតំណាងសហរដ្ឋអាមេរិក កំពុងបង្កើតច្បាប់ថ្មីចំនួន២ ដើម្បីជួយទប់ស្កាត់កង្វះខាតម្សៅទឹក ដោះគោសម្រាប់ទារកនិងកូនក្មេង។ សេចក្តីស្នើច្បាប់ទីមួយមានគោលដៅ ផ្តល់មូលនិធិគ្រាអាសន្នដើម្បីទិញម្សៅទឹកគោដែលទទួលស្គាល់គុណភាពដោយអាជ្ញាធរម្ហូបអាហារនិងឧសថរបស់សហរដ្ឋអាមេរិក ពីបរទេស។ ចំណែកច្បាប់ទីពីរ មានគោលដៅអនុញ្ញាតឱ្យកម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ពង្រីកលទ្ធភាពក្នុងការទទួលស្គាល់គុណភាពរបស់ម្សៅទឹកដោះគោកូនក្មេងប្រភេទផ្សេងៗទៀត។ គំនិតផ្តួចផ្តើមបង្កើតច្បាប់ទាំងពីរនេះ គឺដោយសារក្នុងខែកុម្ភៈ ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានជួបប្រទះនូវកង្វះខាតម្សៅដោះគោកូនក្មេងរហូតដល់៤៣% នៃតម្រូវការសរុប ដោយសារតែពេលនោះ អាជ្ញាធរម្ហូបអាហារនិងឧសថរបស់សហរដ្ឋអាមេរិក បានបញ្ជាឱ្យបិទរោចក្រផលិតម្សៅទឹកគោAbbott ដែលជាក្រុមហ៊ុនផលិតម្សៅទឹកដោះគោ ដ៏ធំបំផុតក្នុងសហរដ្ឋអាមេរិក។ នៅពេលនេះឳពុកម្តាយនៃកូនក្មេងដែលត្រូវការម្សៅទឹកដោះគោ កំពុងទ ទូចឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះ…៕

https://www.youtube.com/watch?v=vqfKoJOtx6s



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`