គណៈកម្មាធិការការពារ និងសន្តិសុខរបស់សន្និបាតអន្តរសភានៃបណ្តាប្រទេសជាសមាជិកអង្គការ ណាតូ បានទៅធ្វើទស្សនកិច្ចក្នុងសាធារណរដ្ឋឡេតូនី(Latvia) និងសាធារណរដ្ឋអេស្តូនី(Estonia)ដើម្បីជាផ្នែកមួយនៃការពង្រឹងជំហរគាំទ្រប្រទេសអ៊ុយក្រែន និងការពារប្រទេសជាសមាជិកអង្គការណាតូក្នុង តំបន់អឺរ៉ុបខាងកើត។ ប្រធានបទនៃដំណើរទស្សនកិច្ចនេះ គឺពាក់ព័ន្ធនឹងសង្គ្រាមខុសច្បាប់និងបង្ករឿងរបស់សហព័ន្ធរុស្សីក្នុងប្រទេសអ៊ុយក្រែន។ ដោយសារសង្រ្គាមមួយនេះបានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអឺរ៉ុប សម្ព័ន្ធមិត្តរបស់អង្គការណាតូ បានបង្ហាញនូវភាពមុះមុតរបស់ពួកគេក្នុងការគាំទ្រការ ការពារខ្លួនរបស់ប្រទេសអ៊ុយក្រែន និងបានរៀបចំកម្លាំងនិងផែនការរួចជាស្រេច ដើម្បីការពារប្រជាពលរដ្ឋនិងដែនដីនៃប្រទេសជាសម្ព័ន្ធមិត្តអង្គការណាតូ។
តាមរយៈដំណើរទស្សនកិច្ចនេះ មន្រ្តីរដ្ឋាភិបាលនៃប្រទេសឡេតូនី និងអេស្តូនី បានបង្ហាញនូវសារ ដែលខ្លឹមសារបញ្ជាក់អំពីសាមគ្គីភាពដ៏ខ្លាំងក្លាជាមួយប្រទេសអ៊ុយក្រែន។ ប្រទេសទាំងពីរក៏បានគាំទ្រផងដែរឱ្យការមានបង្កើនសមត្ថភាពការពារប្រទេសក្នុងតំបន់បាល់ទិក (Baltics) និងប្រទេសជាសមាជិក អង្គការណាតូទាំងអស់ដើម្បីទប់ទល់ការវាយប្រហារពីខាងក្រៅ។
គណៈប្រតិភូនៃសន្និបាតអន្តរសភានិងប្រទេសជាម្ចាស់ផ្ទះទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីចេត នារបស់សាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែត ដែលចង់ក្លាយជាសមាជិកនៃអង្គការ ណាតូ ដែលត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ របស់ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីនៃប្រទេសហ្វាំងឡង់។ ប្រសិនបើប្រទេសទាំងពីរនេះដាក់លិខិតស្នើសុំជាផ្លូវការចូលសមាជិកអង្គការណាតូ ហើយប្រសិនបើប្រទេសទាំងពីរ ត្រូវបានរដ្ឋាភិបាលនិងសភានៃប្រ ទេសជាសមាជិកអង្គការណាតូ ផ្តល់ការយល់ព្រម នោះប្រទេសទាំងពីរ នេះនឹងក្លាយជាកម្លាំងយ៉ាងសំខាន់ ក្នុងពង្រឹងសន្តិសុខតំបន់ និងសន្តិសុខនៃប្រទេសជាសម្ព័ន្ធមិត្តអង្គការណាតូ។ គណៈប្រតិភូនិងរដ្ឋាភិបាលនៃប្រទេសជាម្ចាស់ផ្ទះក៏បានពិភាក្សាគ្នាផងដែរអំពី ការសម្រេចនានាដែលគ្រោងនឹងធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងរដ្ឋធានីម៉ាឌ្រីដនៃព្រះរាជាណាចក្រអេស៉្បាញ ក្នុងខែមិថុនាខាងមុខដែលក្នុងនោះរួមមានផងដែរ នូវការសម្រេចអំពីវិធានការថ្មីៗដើម្បីពង្រឹងសមត្ថភាពការពារខ្លួន របស់សម្ព័ន្ធមិត្ត ណាតូ និងជំហរការពាររបស់ណាតូចាប់តាំងពីតំបន់បាល់ទិកដល់តំបន់សមុទ្ទខ្មៅ(The Black Seas)…៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ១៧-០៥-២២- មាស តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/defence-and-security-committee-visits-latvia-estonia-supports-strong-stance-ukraine-and
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម