logo logo
banner1
ចំនួនអ្នកចេញទៅបោះឆ្នោតនៅលីបង់មានអត្រាទាប ត្រឹមតែ២៥%ប៉ុណ្ណោះ
 

ប្រជាជនលីបង់ តំរង់ជួរចូលបោះឆ្នោតជ្រើសតាំងសមាជិកសភា​ ក្នុងទីក្រុងបេរូតថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២

ចំនួនអ្នកចេញទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានៃសាធារណរដ្ឋលីបង់ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៥​ ខែមិថុនា ឆ្នាំ២០២២ មានតិចតួចត្រឹមតែ ២៥.២៦% ប៉ុណ្ណោះ នៅ៤ម៉ោងចុងក្រោយ មុនពេលត្រូវបិទស្ថានីយបោះឆ្នោត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ ងារសារព័ត៌មាន Anadolu ដោយដកស្រង់ពីក្រសួងមហាផ្ទៃលីបង់ និងរដ្ឋបាលរដ្ឋធានី-ខេត្ត។ លោក Bassam Al-Mawlawi រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបង់បានថ្លែងថា ការរាប់សន្លឹកឆ្នោតផ្លូវការនឹងត្រូវផ្សព្វ ផ្សាយ ក្រោយពីគណៈកម្មការបានបញ្ចប់ការរាប់សន្លឹកឆ្នោត។

ក្នុងបញ្ជីបោះឆ្នោតប្រមាណ ១០៣ រួមមានបេក្ខជនចំនួន ៧១៨រូប បែងចែកជា ១៥មណ្ឌលបោះ ឆ្នោត កំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមអាសនៈសភាទាំង ១២៨។ នៅពេលសភាជាប់ឆ្នោតសមាជិក សភានឹងបោះឆ្នោតជ្រើសតាំងប្រធានសភា១រូប។ គួរបញ្ជាក់ផងដែរថា មានប្រជាជនប្រមាណ ៣.៩លាន នាក់មានសិទ្ធិបោះឆ្នោះនៅក្នុងប្រទេសលីបង់ ក្នុងនោះរួមទាំង អ្នកបោះឆ្នោតនៅក្រៅប្រទេសចំនួន ២២៥, ០០០នាក់ បានបោះឆ្នោតរួច កាលពីសប្តាហ៍មុន(ថ្ងៃទី៦ និងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២)៕

https://www.middleeastmonitor.com/20220516-lebanese-voter-turnout-low-at-just-25/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`