គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ ថា លោកVuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតឡាវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ លោកVuong ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី១៥ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយបានទទួលសន្លឹកឆ្នោត គាំទ្រចំនួន១០០ភាគរយ ក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់៤៧៣រូប។ លោកVuong បានក្លាយជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សវៀតណាមក្នុងឆ្នាំ២០០៦ ជាអតីតអគ្គសវនករជាតិ(២០០៦-២០១១) ជាអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ(២០១១-២០១៣), ជាប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម( ខែធ្នូ ២០១២-ខែមេសា ឆ្នាំ២០១៦), ជាឧបនាយករដ្ឋមន្រ្តី(២០១៦-២០២០)…៕
https://en.vietnamplus.vn/national-assembly-chairman-to-pay-official-visit-to-laos/228430.amp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម