logo logo
banner1
លោក Chris Murphy សមាជិកជាន់ខ្ពស់របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកផ្តល់អនុសាសន៍ឱ្យសហរដ្ឋអាមេរិកពង្រីកទំនាក់ទំនងជាមួយប៉ាគីស្ថាន
 

លោក Chris Murphy ប្រធានអនុគណៈកម្មាធិការមួយរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក

លោក Chris Murphy ប្រធានអនុគណៈកម្មាធិការដើមបូព៌ា អាស៊ីខាងត្បូង អាស៊ីកណ្តាល និង  ប្រឆាំងភេរវកម្ម របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ជំរុញឱ្យរដ្ឋបាលលោកប្រធានាធិបតី Biden កសាងឡើងវិញនូវ “ទំនាក់ទំនងដ៏មានសារៈសំខាន់” រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

ព្រឹទ្ធសមាជិក លោក Murphy បានថ្លែងនៅក្នុងសារពិសេសមួយរបស់លោក នៅថ្ងៃខួបលើកទី៧៥នៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិក-ប៉ាគីស្ថានថា​៖ “គ្រប់ទំនាក់ទំនងទ្វេភាគីទាំងអស់ គឺពេលខ្លះចុះខ្សោយ និងពេលខ្លះទៀតរឹងមាំខ្លាំង ប៉ុន្តែពេលវេលាកន្លងមកនេះបានគូសបញ្ចាក់ថា ទំនងទំនង      សហរដ្ឋអាមេរិក-ប៉ាគីស្ថានតែងតែមានភាពថិតថេរ ហើយខ្ញុំសង្ឃឹមថាទំនាក់ទំនងនេះនឹងបន្តកាន់តែ      រឹងមាំថែមទៀតសម្រាប់រយៈពេល៧៥ឆ្នាំខាងមុខ។ ប្រទេសទាំងពីរ គួរតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាទាំងក្នុងស្ថានភាពល្អនិងមិនល្អ។

លោក Sardar Masood Khan ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំសហរដ្ឋអាមេរិក បានសម្តែងការពេញចិត្តចំពោះកាយវិការបស់លោក Murphy និងបានធ្វើការកត់សម្គាល់ថា លោក Murphy ជាមិត្តប្រាកដម្នាក់របស់ប៉ាគីស្ថាននៅក្នុងវិមានសភាកាពីតូល និងជាអ្នកគាំទ្រដ៏ខ្លាំងក្លាឱ្យសហរដ្ឋអាមេរិក មានទំនាក់ទំនងជិតស្និទ្ធជាមួយប៉ាគីស្ថាន។ ទំនាក់ទំនងនេះ នឹងផ្តល់មកវិញនូវតម្លៃផ្នែកសេដ្ឋកិច្ច។

ព្រឹទ្ធសមាជិក លោក Murphy បានលើកឡើងថា ទំនាក់ទំនងអាមេរិក-ប៉ាគីស្ថាន ជាទំនាក់ទំនងដ៏មានសារៈសំខាន់ ហើយសារៈសំខាន់មួយនេះ ក៏ត្រូវបានទទួលស្គាល់ផងដែរដោយព្រឹទ្ធសភាសហរដ្ឋ- អាមេរិក។ លោក Murphy បានគូបញ្ជាក់ការរួមចំណែករបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន ដោយលើកឡើងថា៖​ “យើង(សហរដ្ឋអាមេរិក) បានផ្តល់ធនធានសំខាន់ៗជាច្រើន តាមរយៈកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID Projects) ដើម្បីជួយកសាងលទ្ធិប្រជាធិតេយ្យក្នុងប្រទេសប៉ាគីស្ថាន និងដើម្បីធ្វើការរួមគ្នាលើកម្មវិធីសន្តិសុខរួម៕ 

http://ព័ត៌មានសភាអន្តរជាតិ ១៦-០៥-២២- មាស តូនី ប្រែសម្រួលពី៖ https://www.dawn.com/news/amp/1689893



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`