logo logo
banner1
សភាស្លូវេនីនីតិកាលថ្មី បោះឆ្នោតជ្រើសតាំងប្រធានសភាជាស្រ្តី ជាលើកដំបូង
 

 លោកស្រី Urška Klakočar Zupančič ជាប់ឆ្នោតជាប្រធានសភា ដោយសំឡេង  ៥៥ ទល់នឹង២៥សំឡេង

រដ្ឋធានីជូបហ្សាណា៖ សភានៃសាធារណរដ្ឋស្លូវេនីនីតិកាលថ្មី ដែលជាប់ឆ្នោតនៅក្នុងការបោះឆ្នោតសកលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានបើកសម័យប្រជុំដំបូងរបស់ខ្លួន កាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ ហើយក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសស្លូវេនី ដែលបានបោះឆ្នោតជ្រើសតាំងប្រធានសភារបស់ខ្លួន ជាស្រ្តី។ លោកស្រី Urška Klakočar Zupančič ដែលជាអតីតចៅក្រមមួយរូប បានជាប់ឆ្នោតចូលកាន់តំណែងជាប្រធានសភា នៅក្នុងការបោះឆ្នោតជាសំងាត់ ដោយទទួលសំឡេងគាំទ្រ ៥៥ ទល់នឹង២៥សំឡេង។

លោកស្រី Urška Klakočar Zupančič បានថ្លែងថា “បន្ទាប់ពី ទទួលបានឯករាជ្យជាង ៣០ឆ្នាំ ពេលនេះ លោកស្រីទទួលតំណែងជាប្រធានសភា ក្នុងនាមជាស្រ្តីទី១ ដែលកាន់តំណែងនេះ ហើយក៏ ប្រហែលជា បញ្ជាក់ថា ជាការកែប្រែដំបូងគេ ដែលប្រទេសរបស់យើងត្រូវការបំផុត”។ លោកស្រី Zupančič គឺជាសមាជិកគណបក្សចលនាសេរីភាព(FM) ដែលជាគណបក្សនិយមកណ្តាល-ឆ្វេងនោះ បានទទួល ជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដោយទទួលបាន៤១អាសនៈ នៃ៩០អាសនៈ នៅក្នុងសភា​ វាជាការទទួលបានចំនួនអាសនៈច្រើនបំផុត សម្រាប់គណបក្សនយោបាយមួយ គិតចាប់តាំងពីប្រទេសស្លូវេនីទទួលបានឯករាជ្យ ក្នុងឆ្នាំ១៩៩១មក​។

គណបក្សចលនាសេរីភាព(FM) រំពឹងថា ខ្លួននឹងចុះកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះជាមួយ គណបក្សតូចៗចំនួន២ គឺគណបក្សសង្គមប្រជាធិបតេយ្យដែលជាគណបក្សនិយមកណ្តាល-ស្តាំ ដែល ទទួលបាន ៧អាសនៈ និងគណបក្ស The Left ដែលទទួលបាន ៥អាសនៈ។ រដ្ឋាភិបាលថ្មី ដែលគេរំពឹង ថានឹងដឹកនាំដោយលោក Robert Golob ប្រមុខគណបក្សចលនាសេរីភាព(FM) មើលទៅទំនងជាចូលកាន់អំណាចនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ជំនួសកន្លែងរដ្ឋាភិបាលនិយមកណ្តាល-ស្តាំ របស់លោកនាយករដ្ឋមន្រ្តីផុតអាណត្តិ Janez Jansa៕

http://ត៌មានសភាអន្តរជាតិ ១៦-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/europe/20220514/37c2b49a2a494bb9b5d63145806787eb/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`