លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន
សភាអ៊ុយក្រែន មិនអាចមោឃភាពរាល់កិច្ចព្រមព្រៀងទាំងអស់ ដែលអ៊ុយក្រែនបានចុះហត្ថលេខា ជាមួយរុស្ស៊ី និងបេឡារុស។ លោក Ruslan Stefanchuk បានថ្លែងបែបនេះ នៅក្នុងបទសម្ភាសជាមួយ ukrinform។ “តើយើងអាចដកអ្វីគ្រប់យ៉ាងបានដែរទេ?” ជាក់ស្តែង យើងមិនអាចទេ ព្រោះមានកិច្ចព្រម ព្រៀងមួយចំនួន ស្តីពីសិទ្ធិមនុស្ស ដែលយើងចាំបាច់ត្រូវតែរក្សាវាទុក។ ឧទាហរណ៍ ប្រសិនបើប្រជាជន អ៊ុយក្រែនស្ថិតនៅក្នុងដែនដីរបស់ប្រទេសទាំងនោះ ឬមួយមានការដោះដូរអ្នកទោស អ្វីទាំងអស់ នេះវាអាច កើតមានឡើង នៅកម្រិតកិច្ចព្រមព្រៀងអន្តរជាតិ។ ប៉ុន្តែក្នុងពេលជាមួយគ្នា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជ កម្ម យើងត្រូវតែលុបចោល។ លោក Stefanchuk បានថ្លែងបញ្ជាក់បែបនេះ។
លោក Stefanchuk បានកត់សម្គាល់ថា សភាអ៊ុយក្រែន បានពិនិត្យ-ពិចារណារួចលើកិច្ចការជាច្រើន ពាក់ព័ន្ធនឹងការថ្កោលទោសលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងបេឡារុស។ ជាពិសេស រាល់ឯកសារទាំង អស់ស្តីពីការចូលរួមរបស់អ៊ុយក្រែន នៅក្នុងអង្គការ Commonwealth នៃបណ្តារដ្ឋឯករាជ្យ (CIS) យើង បានថ្កោលទោសរួចហើយ ៕
https://www.ukrinform.net/rubric-polytics/3483855-ukraines-parliament-cannot-denounce-all-agreements-with-russia-and-belarus-stefanchuk.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម