អាគារសភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS)
សភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលើ(ECOWAS) បានគ្រោងនឹងប្រជុំរួម នៅក្នុង រដ្ឋធានីឡូម៉េ នៃសាធារណរដ្ឋតូហ្គូ ដើម្បីពិភាក្សាលើរបាយការណ៍ស្តីការអនុវត្តសវនកម្មរបស់ស្ថាប័ន ECO WAS ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងអភិបាលកិច្ចល្អ។ អគ្គនាយកដ្ឋាន ទំនាក់ទំនងនៃសភា ECOWAS តាមរយៈសេចក្តីថ្លែងការណ៍មួយដែលចេញកាលពីថ្ងៃអាទិត្យ ទី១៥ ខែ ឧសភា ឆ្នាំ២០២២ នៅក្នុងទីក្រុង Abuja បានឱ្យដឹងថា កិច្ចប្រជុំខាងលើនឹងត្រូវធ្វើឡើងថ្ងៃទី១៦ ខែ ឧសភា ដល់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
សភា ECOWAS បាន ឱ្យដឹងថា កិច្ចប្រជុំនេះនឹងផ្តោតលើមូលបទ “ទម្រង់បែបបទ សម្រាប់ការអនុវត្ត ជាក់ស្តែងមាត្រា៩ និងមាត្រា១១ នៃច្បាប់បំពេញបន្ថែមរបស់សភា ដោយគោរពតាមការពិនិត្យ ពិចារណា លើរបាយការណ៍សវនកម្ម”៕
https://nnn.ng/ecowas-parliament-meets-lome/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម