ទិដ្ឋភាពក្នុងសាលប្រជុំពេញអង្គរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន
រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានពិនិត្យ និងអនុម័តលើសេចក្តីសម្រេចមួយជាឯកច្ឆន្ទ ដែលអំពាវនាវឱ្យសហគមន៍អន្តរជាតិធានាឱ្យមានការទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាអចិន្ត្រៃយ៍ និងការប្រព្រឹត្ត ឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ Jammu Kashmir ដែលកាន់កាប់ខុសច្បាប់ដោយសាធារណរដ្ឋឥណ្ឌា។ សេចក្តីសម្រេចនេះ ត្រូវបានដាក់ឱ្យអង្គប្រជុំសភា ពិនិត្យពិភាក្សាដោយលោក Bilawal Bhutto Zardari រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន ដែលទទូចឱ្យឥណ្ឌាផ្អាក និងបញ្ឈប់សកម្មភាពខុសច្បាប់ទាំងអស់ជាបន្ទាន់ និងជាឯកតោភាគី ដែលខ្លួនបានប្រព្រឹត្តនៅតំបន់ Jammu និង Kashmir និងបំពេញកាតព្វកិច្ច របស់ខ្លួនដោយអនុលោមតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហរប្រជាតិ។
រដ្ឋសភាបានរំលឹកឡើងវិញអំពី សេចក្តីសម្រេចចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយសភាប៉ាគីស្ថាន និងសកម្មភាពខុសច្បាប់ទាំងឡាយរបស់រដ្ឋាភិបាលឥណ្ឌា ដែលបានច្រានចោលសេចក្តីសម្រេចជាបន្តបន្ទាប់ និងជាឯកតោភាគីយ៉ាងគឃ្លើន ក្នុងគោលបំណងបង្វែរស្ថានការណ៍ជម្លោះដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិនៃតំបន់ Jammu និង Kashmir ដែលកំពុងកាន់កាប់ខុសច្បាប់ដោយប្រទេសឥណ្ឌ។
ស្ថានភាពដ៏រំជើពរំជួលក្នុងតំបន់ Jammu និង Kashmir គឺកើតឡើងចេញពីការបន្តកាន់កាប់ដោយឥណ្ឌាក្នុងការរំលោភច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
http://ព័ត៌មានសភាអន្តរជាតិ ១៣-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.app.com.pk/top-news/national-assembly-passes-resolution-urging-india-to-reverse-illegal-actions-of-august-5-2015/?__cf_chl_tk=lUH.F4nFE2YmMCqVD.PNvcqWTpRK3ExWPb6424KDmA4-1652353098-0-gaNycGzNCT0
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម