logo logo
banner1
សភាអឺរ៉ុប មានផែនការគាំទ្រការកំណត់ពន្ធអប្បបរមា ចំពោះសាជីវកម្មពហុជាតិ
 

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ សភាអឺរ៉ុបនឹងពិចារណាលើរបាយការណ៍មួយរបស់គណៈកម្មាធិការកិច្ចការរូបិយវត្ថុ និងសេដ្ឋកិច្ច(The Economic and Monetary Affairs Committee) ស្តីពីការធានាឱ្យ​មានអត្រាពន្ធអប្បបរមាចំពោះសាជីវកម្ម (A Minimum Corporate Tax) សម្រាប់សាជីវកម្មពហុជាតិ ដែលមានផលរបរ(Turnover)យ៉ាងតិច៧៥០លានអឺរ៉ូក្នុងមួយឆ្នាំ។

កាលពីខែធ្នូ ឆ្នាំ២០២១ ក្រុមប្រទេសOECD(អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងក្រុមប្រទេសG20(ក្រុមនៃប្រទេសដែលមានសេដ្ឋកិច្ចនាំមុខទាំង២០) បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីអំពីការធ្វើកំណែទំណែទម្រង់ពន្ធគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យពន្ធ ដែលកើតឡើងដោយសារឌីជីតាល់ភាវូបនីយកម្ម ក្នុងវិស័យសេដ្ឋកិច្ច។ ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងខាងលើ គណៈកម្មការអឺរ៉ុបបានដាក់ចេញនូវសំណើមួយស្តីពីវិធីសាស្រ្តក្នុងការបញ្ជ្រាបកំណែទម្រង់នេះទៅក្នុងច្បាប់របស់អឺរ៉ុប។ សភាអឺរ៉ុប យល់ស្របចំពោះសំណើររបស់គណៈកម្មការអឺរ៉ុប ហើយរបាយការណ៍ដែល សមាជិកសភាអឺរ៉ុបនៅបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ គឺគ្រាន់តែជារបាយការណ៍ដែលស្នើឱ្យពិនិត្យមើលលើការកំណត់កម្រិតអប្បបរមា(នៃផលរបររបស់សាជីវកម្ម) ដែលត្រូវអនុវត្តក្នុងកំណែទម្រង់នេះ តែប៉ុណ្ណោះ។ របាយការណ៍នេះ ក៏មានបំណងផងដែរឱ្យគណៈកម្មការអឺរ៉ុប វាយតម្លៃលើផលប៉ះពាល់នៃការបញ្ជ្រាបកំណែទម្រង់នេះក្នុងច្បាប់អឺរ៉ុប ថាតើការបញ្ជ្រាបនេះនឹងមានផលប៉ះពាល់អ្វីខ្លះដល់ការអភិវ ឌ្ឍរបស់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប?

កាលពីពាក់កណ្តាលឆ្នាំ២០១០ សហភាពអឺរ៉ុបបានរកឃើញករណីមិនសមរម្យជាច្រើនក្នុងវិស័យ ពន្ធ ដែលកាលនោះ សាជីវកម្មពហុជាតិជាច្រើនត្រូវបានគេរកឃើញថា បានបង្វែរប្រាក់ចំណេញរបស់ខ្លួនទៅកាន់ប្រទេសដែលក្រុមហ៊ុនខ្លួនមាននិយោជិតតិច មានប្រតិបត្តិការតិច និងទទួលបានការអនុគ្រោះពន្ធ។ ចាប់តាំងពីពេលនោះមក សមាជិកសភាអឺរ៉ុបបានអំពាវនាវឱ្យធ្វើកំណែទម្រង់លើវិស័យពន្ធ។ ករណីបែបនេះ កំពុងកើតមានខ្លាំងក្នុងក្រុមហ៊ុនឌីជីតាល់(ក្រុមលក់ទំនិញអ៊នឡាញ)ជាច្រើន ដែលកំពុងធ្វើអាជីវកម្មជាមួយអតិថិជនដែលមិនមានទីតាំងជារូបវ័ន្ត(អតិជនមិនមានទីតាំងច្បាស់លាស់ ដែលទិញទំនិញអ៊នឡា ញ)។​ ក្រុមហ៊ុនឌីជីតាល់ទាំងនោះ បានបង្វែរប្រាក់ចំណេញរបស់ខ្លួនទៅប្រទេសដែលយកពន្ធទាបលើ ប្រាក់ចំណូល ពីព្រោះប្រទេសទាំងនោះកំពុងលើកទឹកចិត្តការវិនិយោគ និងការប្រើប្រាស់បណ្តាញសង្គម៕

http://ព័ត៌មានសភាអន្តរជាតិ ១៤-០៥-២២- មាស តូនី



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`