logo logo
banner1
សភាស្រីលង្កានឹងពិភាក្សាលើញត្តិដកសេចក្តីទុកចិត្តពីប្រធានាធិបតី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២
 

 ស្រ្តីស្រីលង្កា ១រូប កំពុងមើលសុន្ទរកថាផ្សព្វផ្សាយតាមទូរទស្សន៍ របស់លោកប្រធានាធិបតី Gotabaya Rajapaksa

ខុទ្ទកាល័យប្រធានសភាស្រីលង្កាបានអះអាងថា សភានៃសាធារណរដ្ឋ សង្គមនិយម ប្រជាធិបតេយ្យស្រីលង្កានឹងពិភាក្សាលើញត្តិដកសេចក្តីទុកចិត្តពីលោកប្រធានាធិបតី Gotabaya Rajapaksa នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ការពិភាក្សាលើញត្តិនេះនឹងត្រូវធ្វើឡើងនៅចំពេលដែលភាពចលាចលនយោ បាយកំពុងតែបន្តកើតមាន ដោយសារតែវិបត្តិវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលញ៉ាំញីដោយបំណុលដែលរដ្ឋា  ភិបាលមិនមានលទ្ធភាពសង។

ការសម្រេចចិត្តដូចខាងលើ  ត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមេដឹកនាំគណបក្សនានា កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។ ញត្តិដកសេចក្តីទុកចិត្តនឹងត្រូវទទួលយកមកពិភាក្សា ក្រោយពីទទួលបានការយល់ព្រម ជាពិសេសពីសភា។ ថ្លែងនៅឯសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំខាងលើ លោក Mahinda Yapa Abeywardena បានថ្លែងថា សំណើខាងលើដែលស្នើឡើងដោយមេដឹកនាំគណបក្សនានានឹងត្រូវរៀបចំ និងប្រគល់ជូនលោកប្រធានាធិបតី សំណើនេះក៏រួមមានផងដែរនូវការស្នើបង្កើតរដ្ឋាភិបាលដែលមានស្ថិរភាពមួយ  និងការពារសន្តិសុខរបស់សមាជិកសភា។

ក្នុងពេលដែលការធ្វើបាតុកម្មតវ៉ា បានបន្តកើតមានឡើងនៅទូទាំងប្រទេស ទាមទារឱ្យប្រធានាធិបតីនិងក្រុមគ្រួសារលោកប្រធានាធិបតីទាំងអស់ លាលែងតំណែងពីរដ្ឋាភិបាលនោះ លោក Sajith Prema dasa មេដឹកនាំគណបក្សប្រឆាំង ក៏បានស្នើផងដែរ ឱ្យលុបចោលអំណាចប្រតិបត្តិប្រធានាធិបតី ដោយលោកថ្លែងថា អំណាចគួរតែត្រូវបានបែងចែក រវាងអំណាចនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការ។ “រដ្ឋា    ភិបាលត្រូវតែយកចិត្តទុកដាក់ចំពោះការទាមទាររបស់សាធារណជន ឱ្យលោកប្រធានាធិបតី Rajapaksa បោះបង់តំណែង បើមិនដូច្នោះទេ យើងនឹងដាក់ញត្តិដកសេចក្តីទុកចិត្តពីគាត់”។

គួរបញ្ជាក់ផងដែរថា វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរក្នុងប្រទេសស្រីលង្កា បានបណ្តាលឱ្យមានបាតុកម្មប្រឆាំងតវ៉ារីករាលដាលឡើងនៅទូទាំងប្រទេស អំពាវនាវឱ្យមានកំណែទម្រង់នយោបាយ និងទាមទារឱ្យលោក ប្រធានាធិបតី Gotabaya Rajapaksa លាលែងពីតំណែង៕

http://ព័ត៌មានសភាអន្តរជាតិ ១៣-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.newindianexpress.com/world/2022/may/12/sri-lanka-parliament-to-discuss-no-trust-motion-against-president-parliamentarian-ma-sumanthiran-emp-2452769.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`