logo logo
banner1
ប្រធានសភាប្រជាជនចិន គូសបញ្ជាក់ពីការអនុវត្តនីតិរដ្ឋ ដើម្បីការពារតំបន់ដីសើម
 

លោក Li Zhanshu ប្រធានសភាប្រជាជនចិន(NPC) ថ្លែងសុន្ទរកថា ក្នុងវេទិកាស្តីពីនីតិរដ្ឋដើម្បីការពារតំបន់ដីសើម

លោក Li Zhanshu ប្រធានសភាប្រជាជនចិនបានគូសបញ្ជាក់ពីការអនុវត្តនីតិរដ្ឋដើម្បីការពារតំបន់ ដីសើម និងស្នើឱ្យរឹតបន្តឹងការអនុវ​ត្តច្បាប់ស្តីពីការការពារតំបន់ដីសើម។ លោក Li សមាជិកគណៈកម្មា ធិការអចិន្រ្តៃយ៍ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយចិន និងជាប្រធានគណៈ កម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC) បានធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទស្តីពីច្បាប់ ខាងលើ។

ច្បាប់ស្តីពីការការពារតំបន់ដីសើម ដែលត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិនអនុ- ម័ត កាលពីខែធ្នូ ឆ្នាំ២០២១ នឹងត្រូវចូលជាធរមាន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ  បង្កើតបាននូវ ច្បាប់ឯកទេសមួយដំបូងគេសម្រាប់ប្រទេស​ ពាក់ព័ន្ធនឹងបញ្ហាខាងលើ។ រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង ពាក់ព័ន្ធ គួរតែដើរតួនាទីជាចម្បងក្នុងការការពារតំបន់ដីសើម។ លោក Li បានថ្លែងបែបនេះ ដោយកត់ សម្គាល់ពីសារៈសំខាន់នៃការបង្កើតប្រព័ន្ធការពារតំបន់ដីសើមថ្នាក់ជាតិ៕

https://english.news.cn/20220511/f2d99e8c3cbe490f86fc9c176995d17f/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`