និម្មិតសញ្ញាសភាអារ៉ាប់
កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ លោក Adel Al-Asoomi ប្រធានសភាអារ៉ាប់ បានបញ្ជាក់អះអាងថា សភាអារ៉ាប់គាំទ្រយ៉ាងពេញទំហឹងពាក់ព័ន្ធនឹងភាពជាអាណាព្យាបាលរបស់រាជវង្ស ហ្សកដានីនៃតំបន់ពិសិដ្ឋសម្រាប់សាសនិកឥស្លាម និងគ្រិស្តសាសនិក នៃទីក្រុងជេរ៉ូសាឡឹម។ នៅក្នុង សេចក្តីថ្លែងការណ៍មួយ លោក Al-Asoomi បានបញ្ជាក់អះអាងជាថ្មីថា កិច្ចព្រមព្រៀងដែលបានចុះហត្ថ លេខារវាងលោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន និងព្រះអង្គ Abdullah II ព្រះមហាក្សត្រ ហ្សកដានី កាលពីខែមីនា ឆ្នាំ២០១៣ ត្រូវបានធ្វើឡើងដើម្បីការពារទីក្រុងជេរ៉ូសាឡឹម និងតំបន់ពិសិដ្ឋ របស់ខ្លួន។
លោក Al-Asoomi ក៏បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ហ្សកដានី ក្នុងការថែរក្សាសំណង់ និងការងារសាងសង់ឡើងវិញនៅក្នុងទីក្រុងជេរ៉ូសាឡឹម ដើម្បីរក្សាអត្តសញ្ញាណរបស់ឥស្លាម ក៏ដូចជា គាំទ្រដល់តួនាទីរបស់ក្រសួងកិច្ចការឥស្លាម និងទីតាំងពិសិដ្ឋ ក្នុងការការពារព្រះវិហារឥស្លាមពីកងកម្លាំង ត្រួតត្រា និងអ្នកតាំងទីលំនៅថ្មី។ លោក Al-Asoomi បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យគោរពកិច្ច ព្រមព្រៀងស្តីពីអាណាព្យាបាលភាពរបស់រាជវង្សហ្សកដានី លើតំបន់ពិសិដ្ឋនៃទីក្រុងជេរ៉ូសាឡឹម៕
https://menafn.com/1104201054/Arab-Parliament-Supports-Jordan-Custodianship-Of-Jerusalems-Holy-Sites?source=265
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម