logo logo
banner1
ព្រឹទ្ធសភាជប៉ុន អនុម័តច្បាប់ដើម្បីការធានាសន្តិសុខសេដ្ឋកិច្ច
 

កាលពីថ្ងៃពុធទី១១ ខែឧសភា ឆ្នាំ២០២២ ព្រឹទ្ធសភាជប៉ុន(House of Councilors) បានអនុម័ត ដោយសំឡេងភាគច្រើន គាំទ្រសេចក្តីព្រាងច្បាប់មួយដែលមានគោលដៅពង្រឹងសន្តិសុខសេដ្ឋកិច្ច(Econo mic Security) ដោយធានាឱ្យបាននូវការផ្តល់ជូនប្រជាពលរដ្ឋនូវផលិតផល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ចាំបាច់។ ការបោះឆ្នោតអនុម័តនេះត្រូវផ្សាយលើគេហទំព័ររបស់ព្រឹទ្ធសភាជប៉ុន។

ច្បាប់នេះ បានកំណត់នូវនិយមន័យនៃពាក្យ”ផលិតសំខាន់ចាំបាច់”(Vital Products) និងមានចេត នាផ្តល់ជូនប្រជាពលរដ្ឋនិងសេដ្ឋកិច្ច នូវនិរន្តរភាពនៃការទទួលបានផលិតផលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ ចាំបាច់ ដែលអាចពង្រឹងសង្វាក់ផ្គត់ផ្គង់នៃទំនិញសំខាន់ចាំបាច់។ ច្បាប់នេះក៏បានអនុញ្ញាតផងដែរឱ្យមានការរក្សាការសម្ងាត់ ចំពោះបណ្ណប៉ាតង់ដែលប្រើប្រាស់សម្រាប់គោលដៅយោធា។ អ្នកដែលបញ្ចេញព័ត៌មានសម្ងាត់នេះ នឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ឬរងការពិន័យជាទឹកប្រាក់ចំនួន១លាន​យ៉េន(៧,៦៧០​ដុល្លារអាមេរិក)។

ច្បាប់នេះនឹងចូលជាធរជាជំហានៗ ដោយចាប់ផ្តើមពីរដូវនិទាឃរដូវឆ្នាំនេះតទៅ។ ច្បាប់នេះផ្តោតជាសំខាន់លើវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ តួយ៉ាងដូចជាការអភិវឌ្ឍបច្ចេកវិទ្យាសិប្បនិម្មិត ការធានា សន្តិសុខព័ត៌មាន និងការបង្ការបទល្មើសប្រព័ន្ធអ៊ីនធឺណិត ជាដើម។

យោងតាមទៅភ្នាក់ងារសារព័ត៌មានKyodoរបស់ជប៉ុន ការអនុម័តច្បាប់នេះត្រូវបានធ្វើដោយសារតែ (១)ការលូតលាស់យ៉ាងខ្លាំងនៃសេដ្ឋកិច្ចប្រទេសចិន លូតលាស់ខ្លាំងរហូតដល់នាំឱ្យមានការរង្គោះរង្គើដល់ការប្រកួតប្រជែងរបស់ពិភពលោកក្នុងវិស័យបច្ចេកវិទ្យា និង(២)ការប្រែប្រួលយ៉ាងខ្លាំងនៃបរិស្ថានសន្តិសុខដែលបង្កឡើងដោយប្រតិបត្តិពិសេសរបស់កងទ័ពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។

សូមបញ្ជាក់ថា ព្រឹទ្ធសភាជប៉ុន(The House Councilors) បច្ចុប្បន្នត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញជប៉ុនសម័យក្រោយលោកលើកទី២។ មុនសង្រ្គាមលោកលើកទី២ ព្រឹទ្ធសភាជប៉ុនមានឈ្មោះថា House of Peers។ ដូចគ្នានឹងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមរិកដែរ សមាជិកព្រឹទ្ធសភាជប៉ុនបច្ចុប្បន្នមានអាណត្តិរយៈពេល៦ឆ្នាំ ហើយពាក់កណ្តាលនៃសមាជិកទាំងអស់ត្រូវឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងសា ឡើងវិញរៀងរាល់៣ឆ្នាំម្តង៕

http://ព័ត៌មានសភាអន្តរជាតិ ១២-០៥-២២- មាស តូនី ប្រែសម្រួលពី៖ https://www.urdupoint.com/en/business/japans-upper-house-adopts-law-on-ensuring-ec-1508880.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`