ទិដ្ឋភាពក្នុងសាលប្រជុំសភានៃព្រះរាជាណាចក្រស៊ុយអែត
រាជធានីស្តុកខុល៖ គណបក្សកាន់អំណាចរបស់ព្រះរាជាណាចក្រស៊ុយអែត គឺគណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats) បានអំពាវនាវឱ្យសភាស៊ុយអែតបើកកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើការស្នើសុំចូល ជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (North Atlantic Treaty Organization, NATO) នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ដោយប្រទសស៊ុយអែតបានត្រៀមខ្លួនរួចហើយសម្រាប់អ្វី ដែលខ្លួនបានរំពឹងទុកថា នឹងសម្រេចចិត្តចូលរួមជាមួយសម្ព័ន្ធមិត្ត នៅក្នុងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីនៅក្នុង ប្រទេសអ៊ុយក្រែនជាបន្តបន្ទាប់ ដែលខ្លួនបានបោះបង់មិនចូលរួមក្នុងបក្ខសម្ព័ន្ធយោធានេះអស់ជាច្រើនទស្សវត្សរ៍។
ព្រះរាជាណាចក្រស៊ុយអែត និងសាធារណរដ្ឋហ្វាំងឡង់ ដែលជាប្រទេសជិតខាងគ្នា ត្រូវបានគេរំពឹងថា នឹង សម្រេចដាក់ពាក្យស្នើសុំចូលជាសមាជិកភាពរបស់អង្គការសន្ធិសញ្ញានេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត បន្ទាប់ពីការឈ្លានពានរបស់ជនផ្តាច់ការដែលបានកែប្រែគោលនយោបាយរបស់ខ្លួនឡើងវិញ៕
https://nationalpost.com/pmn/news-pmn/swedish-parliament-to-hold-nato-debate-as-decision-to-join-looms
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម