logo logo
banner1
រដ្ឋសភាប្រទេសកេនយ៉ាលើកពេលបើកសម័យប្រជុំសភារបស់ខ្លួន
 

ទិដ្ឋភាពក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាប្រទេសកេនយ៉ា

រដ្ឋសភានៃសាធារណរដ្ឋកេនយ៉ា បានលើកពេលបើកសម័យប្រជុំរបស់ខ្លួនកាលពីព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ ដែលបានចាប់ផ្តើមនៅវេលាម៉ោង ១១​ ៖ ០០ ព្រឹក នៅក្នុងសភា។

លោក Justin Muturi ប្រធានរដ្ឋសភាកេនយ៉ាបានថ្លែងថា ការសម្រេចលើកពេលនេះ បានធ្វើឡើង បន្ទាប់ពីសមាជិករដ្ឋសភាមួយចំនួន បានស្នើឡើងដូចគ្នានេះ។ លោក Muturi បានថ្លែងទៀតថា ក្នុងអំឡុងពេលសម័យប្រជុំកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ សមាជិករដ្ឋសភាមួយចំនួនបានស្នើឱ្យសភាបើកកិច្ចប្រជុំក្រៅផ្លូវការជាធម្មតា ដែលត្រូវបានគេដឹងជាសាធារណៈថា Speaker’s Kamukunji  ដែលលោកធ្លាប់បានទទួល។

លោក Muturi បានថ្លែងថា របៀបវារៈនៃកិច្ចប្រជុំនេះ ត្រូវបានផ្សព្វផ្សាយរួចហើយដោយអគ្គលេខាធិការសភា ដើម្បីជូនដំណឹងដល់សមាជិកមួយចំនួន និងសមាជិកដែលមានកិត្តិនាមខ្ពង់ខ្ពស់ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនោះ។ លោក Muturi បានថ្លែងទៀតថា កិច្ចប្រជុំនេះបានផ្តល់              ឱកាសឱ្យសមាជិកសភាទទួលបានព័ត៌មានលម្អិត និងការពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងសុខុមាលភាព របស់ពួកគាត់។ រដ្ឋសភានឹងបើកកិច្ចប្រជុំនៅពេលព្រឹករបស់ខ្លួន រួមជាមួយសេចក្តីព្រាងច្បាប់ ៣១ ច្បាប់ ដែលនឹងត្រូវពិនិត្យពិភាក្សានៅក្នុងសម័យប្រជុំនោះ។ សម័យប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក Moses Cheboi អនុប្រធានរដ្ឋសភាកេនយ៉ា៕

http://ព័ត៌មានសភាអន្តរជាតិ ១២-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.kbc.co.ke/national-assembly-set-to-adjourn-to-hold-speakers-kamukunji/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`