logo logo
banner1
រដ្ឋាភិបាលទីក្រុងមូស្គូ៖ “សេចក្តីសម្រេចរបស់សភាលីទុយអានី ចាត់ទុកថារុស្ស៊ីជា រដ្ឋភេរវករ គឺជាទង្វើជ្រុលនិយម”
 

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសសហព័ន្ធរុស្ស៊ី

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសសហព័ន្ធរុស្ស៊ីបានថ្លែងថា សេចក្តី សម្រេចរបស់សភានៃសាធារណរដ្ឋលីទុយអានី ក្នុងការកំណត់ថា រុស្ស៊ីជា “រដ្ឋភេរវករ” គឺជាទង្វើរបស់ អច្ចន្តិកជន (ជនជ្រុលនិយម)។ កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ សភាលីទុយអានីបាន អនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចមួយចាត់ទុករុស្ស៊ីជា “រដ្ឋគាំទ្រ និងប្រព្រឹត្តអំពើភេរវកម្ម” បានចាត់ទុក  ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនគឺជា “អំពើប្រល័យពូជសាសន៍លើប្រជាជន អ៊ុយក្រែន” និងបានទទូចឱ្យសហគមន៍អន្តរជាតិ បង្កើតអង្គជំនុំជម្រះព្រហ្មទណ្ឌអន្តរជាតិពិសេសមួយ “ដើម្បីស៊ើបអង្កេត និងវាយតម្លៃចំពោះការឈ្លានពានរបស់រុស្ស៊ី”។

លោកស្រី Maria Zakharova បានថ្លែងបន្ថែមថា សេចក្តីសម្រេចរបស់សភាលីទុយអានីនេះមិន បានប្រយោជន៍អ្វីតាមការចង់បានរបស់លីទុយអានី ក្នុងការដោះស្រាយជម្លោះក្នុងប្រទេសអ៊ុយក្រែន និង ត្រូវបានចាត់ទុកថា ជាការបង្ករឿងទៅវិញទេ៕

https://www.urdupoint.com/en/world/lithuanian-parliaments-decision-to-label-rus-1508502.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`