logo logo
banner1
ប្រធានសភាប៉ាគីស្ថាន៖ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ មានសារៈ សំខាន់ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធ រវាងសាធារណជន និងសភា
 

លោក Raja Perviaz Asharf ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

លោក Raja Perviaz Asharf ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានថ្លែងថា សភាគឺ តំណាងឱ្យមហាជន ហើយការរក្សានូវឧត្តមភាពរបស់សភា ដែលនោះគឺជាការទទួលខុសត្រូវរួម របស់គ្រប់ ពាក់ព័ន្ធទាំងអស់។ លោកថា តួនាទីរបស់អ្នករាយការណ៍ពីសភា គឺមានសារៈសំខាន់ណាស់ ដើម្បីរក្សា ទំនាក់ទំនងជិតស្និទ្ធ រវាងសាធារណជន និងសភា។

លោក Asharf បានថ្លែងថា សមាគមអ្នករាយការណ៍ពីសភា(PRA) គឺជាស្ថាប័នតំណាងរបស់អ្នករាយ រការណ៍ទាំងអស់ ដែលទទួលខុសត្រូវក្នុងការពាំនាំព័ត៌មានដល់មហាជន អំពីសកម្មភាពសភា និងដំណើរ ការ របស់ការសភា។ លោក Asharf បានបន្តថា លោកតែងតែតស៊ូពុះពារគាំទ្រដល់សារព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ ដើម្បីឧត្តមភាពនៃរដ្ឋធម្មនុញ្ញ និងសភា។ លោកក៏បានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះតួនាទី របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់តម្លៃនៃលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេស៕

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`