logo logo
banner1
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង៖ រដ្ឋាភិបាលនឹងបញ្ជូនសេចក្តីព្រាង ច្បាប់ស្នើសុំថវិកាបន្ថែម ទៅកាន់សភា ក្នុងសប្តាហ៍នេះ
 

 លោក Choo Kyung-ho រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃពុធ ទី១១ ខែឧសភា​ ឆ្នាំ២០២២ លោក Choo Kyung-ho រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)បានថ្លែងថា រដ្ឋាភិបាលមានគ្រោងបញ្ជូនសេចក្តីព្រាង ច្បាប់ស្តីពីថវិកាបន្ថែម ទៅកាន់សភា ពេលណាមួយ នៅក្នុងសប្តាហ៍នេះ ដើម្បីយកថវិកាឧបត្ថម្ភដល់ម្ចាស់ធុរកិច្ចធុនតូច(Microbusiness)។

លោក Choo Kyung-ho បានថ្លែងនៅក្នុងកិច្ចពិគ្រោះយោបល់ជាលើកដំបូងរបស់លោក ជាមួយគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន(PPP)ថា រដ្ឋាភិបាលបានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីថវិកាបន្ថែម ដើម្បីផ្តល់សំណងដល់អ្នកជំនួញខ្នាតតូច និងអ្នកប្រកបអាជីវកម្មដោយខ្លួនឯង ដែលរងគ្រោះធ្ងន់ធ្ងរ នៅចំពេលនៃជំងឺរាតត្បាតជាសកលកូវីដ-១៩។ លោក Choo បានថ្លែងបន្តថា សេចក្តីព្រាងច្បាប់ខាងលើ គ្រោងនឹងអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃព្រហស្បតិ៍នេះ រួចបញ្ជូនទៅកាន់សភា នៅថ្ងៃសុក្រ ទី១៣ ខែឧសភា​ ឆ្នាំ២០២២។ ការប្រកាសចេញនូវគម្រោងផែនការថវិកាបន្ថែមនេះ បានកើតមានឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Yoon Suk-yeol ប្រធានាធិបតីថ្មី  កូរ៉េខាងត្បូង បានស្បថចូលកាន់តំណែង​។

លោក Kweon Seong-dong មេដឹកនាំក្រុមសមាជិកសភារបស់គណបក្សអំណាចប្រជាជន(PPP) បានថ្លែងថា យ៉ាងហោចណាស់សាច់ប្រាក់ចំនួន ៦លានវ៉ុន (៤,៧០០ដុល្លារស.រ.អា) គួរតែត្រូវបានផ្តល់ជូនសម្រាប់មនុស្ស ១នាក់ នៃអ្នកជំនួញខ្នាតតូច អ្នកប្រកបអាជីវកម្មដោយខ្លួនឯង និងសហគ្រាសខ្នាត តូច ដែលមានប្រាក់ចំណូលតិចជាង ៣ពាន់លានវ៉ុន (២.៣លានដុល្លារស.រ.អា)ប្រមាណ ៣.៧លាន។

លោកប្រធានាធិបតី Yoon Suk-yeol បានប្តេជ្ញាធ្វើយុទ្ធនាការដើម្បីផ្តល់សំណងសមរម្យដល់ អ្នកជំនួញខ្នាតតូច ដែលទទួលរងគ្រោះដោយសារតែជំងឺរាតត្បាតជាសកលកូវីដ-១៩ នូវថវិកាសារពើពន្ធប្រមាណជាង ៥០លានលានវ៉ុន(៣៩ពាន់លានដុល្លារស.រ.អា)៕

http://ព័ត៌មានសភាអន្តរជាតិ ១២-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.bignewsnetwork.com/news/272546798/skorean-govt-to-submit-extra-budget-bill-to-parliament



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`