logo logo
banner1
សភាជប៉ុន អនុម័តគាំទ្រសេចក្តីព្រាងច្បាប់ស្តីការលើកកម្ពស់ សន្តិសុខសេដ្ឋកិច្ច
 

ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភានៃប្រទេសជប៉ុន

រាជធានីតូក្យូ៖ កាលពីថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ សភានៃប្រទេសជប៉ុន(The Diet)បានអនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច ដែលសេចក្តីព្រាងច្បាប់មួយនេះ គឺជាគោលនយោបាយស្នូលមួយ របស់លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន។ សភាជាន់ខ្ពស់ជប៉ុន(House of Councillors) បានអនុម័តសេចក្តីព្រាងច្បាប់ខាងលើ នៅឯសម័យប្រជុំពេញអង្គ  សេចក្តីព្រាងច្បាប់នេះមានគោលបំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញយុទ្ធសាស្រ្តសំខាន់ៗ ដូចជា វត្ថុពាក់កណ្តាលចម្លង(Semiconductor) ជាដើម។

សេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច ត្រូវបានអនុម័តដោយសំឡេងភាគច្រើន ដោយមានការគាំទ្រជាសំខាន់មកពីដៃគូចម្រុះគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរីនិយម និងគណបក្ស Komeito គណបក្សប្រឆាំងធំជាងគេ គឺគណបក្សរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យជប៉ុន និងគណបក្សនវានុវត្តន៍ជប៉ុន (Nippon Ishin no Kai) ដែលជាគណបក្សប្រឆាំងមួយផងដែរ។ គួរបញ្ជាក់ផងដែរថា សភាតំណាងប្រទេសជប៉ុន ដែលជាសភាជាន់ទាប បានអនុម័តសេចក្តីព្រាងខាងលើនេះ កាល ពីខែមេសា ឆ្នាំ២០២២ កន្លងមក។

ការអនុម័តសេចក្តីព្រាងនេះ បានកើតមានឡើង នៅចំពេលដែលសហរដ្ឋអាម៉េរិក និងប្រទេសចិន កំពុងតែប្រជែងគ្នា ដើម្បីដណ្តើមអនុភាព និងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីលើប្រទេសអ៊ុយក្រែន កំពុងតែឡើងកំដៅជាសកល។

ក្រុមគណបក្សប្រឆាំង ព្រួយបារម្ភថា​ សេចក្តីព្រាងច្បាប់មួយនេះនឹងរំខានដល់សកម្មភាពសេដ្ឋកិច្ច របស់ក្រុមហ៊ុននានាហួសប្រមាណ។ ដោយសារតែហេតុនេះ ទើបគណៈកម្មាធិការពិនិត្យពិភាក្សាយុត្តា   ធិការគណៈរដ្ឋមន្រ្តី(Committee on Cabinet) នៃសភាទាំងពីរថ្នាក់ បានអនុម័តនូវសេចក្តីសម្រេចមួយ ស្តីពីប្រាតិភោគ(ការធានា) ទាមទារឱ្យមានការគោរពគ្រប់គ្រាន់ ដើម្បីបង់ប្រាក់ដល់ធុរកិច្ចស្វយ័ត៕

http://ព័ត៌មានសភាអន្តរជាតិ ១២-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2022051100156/japan’s-diet-oks-bill-to-promote-economic-security.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`