ដោយមើលឃើញអំពីការកើនឡើងកំដៅខ្លាំងឡើងៗ រវាងសហព័ន្ធរុស្ស៊ី និងប្រទេសអ៊ុយក្រែន គណៈ កម្មាធិការការពារជាតិរបស់សភានៃសាធារណរដ្ឋហ្វាំងឡង់ បានផ្តល់អនុសាសន៍កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថា ការចូលជាសមាជិកអង្គការណាតូ(អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) គឺជាជម្រើសដ៏ល្អបំផុតសម្រាប់សន្តិសុខជាតិរបស់ប្រទេសហ្វាំងឡង់។ គណៈកម្មាធិការនេះបានធ្វើការកត់សម្គាល់ថា ជាការពិតណាស់ ការចូលជាសមាជិកអង្គការណាតូអាចទំនងជាធ្វើឱ្យប្រទេសហ្វាំង អាចមានហានិភ័យខ្ពស់ជាងមុននៃការរងការវាយប្រហារពីប្រទេសរុស្ស៊ី ក៏ប៉ុន្តែវាអាចនឹងជួយប្រទសហ្វាំងឡង់ក្នុងការបង្កើនសមត្ថភាពការពារជាតិក្នុងករណីជួបវិបត្តិ និងអាចធានាបាននូវការផ្គត់ផ្គង់សម្ភារៈយោធា។ ការផ្តល់អនុសាសន៍នេះត្រូវបានធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាលហ្វាំងឡង់ កំពុងធ្វើការសម្រេចចិត្តអំពីចូលរួមសកម្ម ភាពសម្ព័ន្ធមិត្តយោធារបស់អង្គការណាតូ ឬយ៉ាងណា។
យោងតាមសារព័ត៌មានAP ប្រទេសហ្វាំងឡង់នឹងធ្វើការប្រកាសក្នុងសប្តាហ៍នេះ អំពីចេតនារបស់ខ្លួនក្នុងការចូលជាសមាជិកអង្គការណាតូ។ គណបក្សអ្នកប្រជាធិបតេយ្យសង្គមហ្វាំងឡង់(The Finish Social Democrats) ដែលដឹកនាំដោយលោកស្រីSanna Marin នាយករដ្ឋមន្រ្តីនៃប្រទេសហ្វាំងឡង់ និងគណបក្សនយោបាយជាច្រើនទៀត ទំនងជានឹងគាំទ្រការស្នើសុំឱ្យប្រទេសហ្វាំងឡង់ចូលជាសមា ជិកអង្គការណាតូ។ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកJens Stoltenberg អគ្គលេខាធិការអង្គការ ណាតូ បានថ្លែងថា អង្គការណាតូនឹងបើកទ្វារស្វាគមន៍ប្រទេសហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើប្រទេសទាំងពីរនេះ សម្រេចចិត្តចូលរួមក្នុងសម្ព័ន្ធភាពយោធា៣០ប្រទេស(The 30-Member military Alliance)។
ប្រទេសរុស្ស៊ីតាមសម្តែងការមិនពេញចិត្តចំពោះចេតនារបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលចង់ចូលជាសមាជិកអង្គការណាតូ ដោយលើកឡើងថា ការធ្វើដូច្នេះគឺជាការរំខានដល់សន្តិសុខអឺរ៉ុប។ លោក Oleg Stepanov អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកាណាដា បានថ្លែងថា ការចូលជាសមាជិករបស់អង្គការណាតូរបស់ប្រទេសទាំងពីរនេះ នឹងធ្វើខូចខាតដល់សន្តិសុខរបស់ប្រទេសទាំងពីរ ប៉ះពាល់ដល់សន្តិសុខរបស់អឺរ៉ុប ហើយប្រទេសទាំងពីរនឹងត្រូវរងការបង្ខំឱ្យចាត់ទុកប្រទេសរុស្ស៊ីជាបច្ចាមិត្តរបស់ពួកគេ។ ប្រទេសរុស្ស៊ី ក៏នឹងលែងចាត់ទុកប្រទេសទាំងពីរជាប្រទេសអព្យាក្រឹតទៀតដែរ។
http://ព័ត៌មានសភាអន្តរជាតិ ១១-០៥-២២- មាស តូនី ប្រែសម្រួលពី៖ https://www.republicworld.com/amp/world-news/russia-ukraine-crisis/finland-parliaments-defence-committee-favours-joining-nato-calls-it-a-best-option-articleshow.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម