លោក Han Duck-soo បេក្ខជនតំណែងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង (Yonhap)
កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ លោក Kweon Seong-dong ប្រធានក្រុមសមាជិកសភាសំឡេងភាគច្រើនរបស់គណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន (PPP) បានថ្លែងថា លោក Yoon Suk-yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) គ្រោងស្នើជាផ្លូវការទៅរដ្ឋសភា ដើម្បីសុំសេចក្តីទុកចិត្តលើលោក Han Duck-soo បេក្ខជនតំណែងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បន្ទាប់ពីលោកស្បថចូលកាន់តំណែង។ ប្រធានក្រុមសមាជិកសភាសំឡេងភាគច្រើនរូបនេះ បានថ្លែងប្រាប់វិទ្យុផ្សាយសំឡេង CBS របស់សហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូងថា លោក Yoon គ្រោងដាក់ញត្តិលើកដំបូងរបស់ខ្លួនដើម្បីស្នើឱ្យរដ្ឋសភាផ្តល់សេចក្តីទុកចិត្តលើលោក Han ឱ្យបានឆាប់។
លោក Kweon បានថ្លែងថា បើតាមច្បាប់រដ្ឋសភា គួរបើកសម័យប្រជុំពេញអង្គឱ្យបានឆាប់តាម ដែលអាចធ្វើបាន ដើម្បីផ្តល់សេចក្តីទុកចិត្តលើបេក្ខជនតំណែងនាយករដ្ឋមន្ត្រីរូបនេះ។ លោក Han ត្រូវបានគេតែងតាំងជានាយករដ្ឋមន្ត្រីទី១ នៃរដ្ឋាភិបាលរបស់លោក Yoon ប៉ុន្តែ លោកមិនទាន់បានទទួលសំណើរបស់រដ្ឋសភានៅឡើយ។ ក្នុងប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីជាតំណែងគណៈរដ្ឋមន្ត្រីតែមួយគត់ ដែលតម្រូវឱ្យផ្តល់សេចក្តីទុកចិត្តពីសភា។
កាលពីសប្តាហ៍មុន គណៈកម្មាធិការដែលបានបើកសម័យប្រជុំផ្តល់សេចក្តីទុកចិត្តនេះនៅក្នុងសភារបស់គណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សប្រជាធិបតេយ្យ ដែលមានសំឡេងភាគច្រើនក្នុង សភាបានប្រកាសថា លោក Han គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ ដោយសំអាងថា អាជីពក្រោយចូលនិវត្តន៍របស់លោកបានបម្រើការងារនៅក្រុមហ៊ុនមេធាវីមួយ ហើយត្រូវបានគេសង្ស័យថា មានភាពមិនប្រក្រតីជាច្រើនករណីទៀត។ រដ្ឋាភិបាលរបស់លោក Yoon ទំនងជានឹងបើកសម័យប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យ និងអនុម័តលើសំណើថវិកាជាតិបន្ថែម ក្នុងគោលបំណងទូទាត់សងក្រុមពាណិជ្ជករខ្នាតតូចដែលបានរងប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩៕
លោក Kim Boo-kyum នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ដែលជិតផុតអាណត្តិ ត្រូវបានគេរំពឹងថា នឹងផ្តល់អនុសាសន៍លើការតែងតាំងលោក Choo Kyung-ho បេក្ខជនតំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដែល នឹងត្រូវបានគេតែងតាំងមុខងារបន្ថែមលើមុខងារបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកិច្ចការសេដ្ឋកិច្ច។ លោក Choo ត្រូវបានគេប្រកាសជាសាធារណៈអំពីការតែងតាំងនេះ បន្ទាប់ពីរដ្ឋសភាបានផ្តល់សេចក្តីទុកចិត្តលើរបាយការណ៍សម័យប្រជុំផ្តល់សេចក្តីទុកចិត្តរបស់លោក។ លោក Choo ត្រូវបានគេរំពឹងថា នឹងធ្វើជាឧបនាយករដ្ឋមន្ត្រីស្តីទី បន្ទាប់ពី លោក Kim ចូលនិវត្តន៍៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ http://www.koreaherald.com/view.php?ud=20220510000354
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម