ប្រជាជនលីបង់ រស់នៅក្រៅប្រទេស នៅទូទាំងពិភពលោក ចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកសភា
រដ្ឋធានីបេរូត៖ សាធារណរដ្ឋលីបង់បានប្រកាសថា ប្រមាណជា ៦០% នៃអ្នកចុះឈ្មោះបោះឆ្នោត នៅបរទេស បានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា។ ប្រជាជនលីបង់ រស់នៅបរទេសរវាងពី ១២៨,០០០នាក់ ទៅ ១៣០,០០០នាក់ បានទម្លាក់សន្លឹកឆ្នោតរបស់ខ្លួនក្នុងធុងឆ្នោត ក្នុងចំណោមប្រជាជនសរុបចំនួន ២២៥,១១៤នាក់ ដែលបានចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស។ នេះបើតាម ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានស្រង់សម្តីរបស់លោក Hadi Hashem ប្រធាននាយកដ្ឋានគ្រប់គ្រង ជនបរទេស នៃក្រសួងការបរទេសលីបង់បានថ្លែងឱ្យដឹង។ ការបោះឆ្នោតជុំទី១ សម្រាប់ប្រជាជនលីបង់រស់នៅក្រៅប្រទេស បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២២ នៅក្នុងប្រទេសអារ៉ាប់ចំនួន៩ និងប្រទេសអ៊ីរ៉ង់ ហើយការបោះឆ្នោតជុំទី២ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា នៅក្នុង ៤៩ប្រទេស នៅទូទាំងទ្វីបអាស៊ី អាហ្រ្វិក និងអឺរ៉ុប។ ការបោះឆ្នោត ជ្រើសតាំងសមាជិកសភា តែងតែធ្វើឡើងនៅក្នុងប្រទេសលីបង់ ជារៀងរាល់ ៤ឆ្នាំម្តង។ ឆ្នាំនេះ មានបេក្ខ ជនសរុបចំនួន ៧១៨រូប ក្នុងនោះរួមមាន ស្រ្តី ១១៨រូប បានចូលរួម ក្នុងការបោះឆ្នោតដើម្បីប្រកួតប្រជែង ដណើ្តមអាសនៈចំនួន ១២៨ នៅក្នុងសភា។ ប្រព័ន្ធបែងចែកអំណាចនិកាយសាសនា នៅក្នុងប្រទេស លីបង់ បានលៃទុកសអាសនៈសម្រាប់និកាយសាសនានានា នៅក្នុងសភា រួមមាន និកាយ Sunni និកាយ Shia ឥស្លាម និកាយគ្រិស្ត និងនិកាយ Druze។ ប្រធានាធិបតី ត្រូវតែជា និកាយគ្រិស្ត Maronite នាយករដ្ឋមន្រ្តីត្រូវតែជានិកាយ Sunni ហើយប្រធានសភាត្រូវតែជានិកាយ Shia។
ការបោះឆ្នោតជ្រើសតាំងសមាជិកសភា នៅក្នុងប្រទេសលីបង់នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២២ ការបោះឆ្នោតនេះ បានកើតមានឡើងនៅចំពេលដែលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក តាំងពី ៣ឆ្នាំមកហើយ ដែលធ្វើឱ្យរូបិយបណ្ណជាតិបានបាត់បង់តម្លៃជាង ៩០% ចាប់តាំងពីឆ្នាំ២០១៩មក ខណៈពេលជាមួយគ្នានេះ ក៏បានធ្វើឱ្យប្រជាជនលីបង់ជាង ៧០% ធ្លាក់ទៅក្នុងភាពក្រីក្រផងដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euractiv.com/section/politics/short_news/new-slovenian-parliament-to-open/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម