ខណៈដែលសង្រ្គាមរបស់សហព័ន្ធរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បានឈានដល់ខែទី៣ សម្ព័ន្ធមិត្តរបស់ អង្គការណាតូ(NATO’s allies) បាននិងកំពុងបន្តបង្កើនការគាំទ្ររបស់ពួកគេដល់ប្រទេសអ៊ុយក្រែន និងបន្តការកែសម្រួលកម្លាំងនិងជំហការពារខ្លួន នៅក្នុងតំបន់អឺរ៉ុបភាគខាងកើត។ ការគំរាមកំហែងរបស់រុស្ស៊ីចំពោះសន្តិសុខអឺរ៉ុប-អាត្លង់ទិក និងការកែសម្រួលកម្លាំងសម្ព័ន្ធមិត្តណាតូឱ្យស្របនិងបរិស្ថានសន្តិសុខថ្មី ចំណុចទាំងពីនេះ គឺជាប្រធានបទដ៏សំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈកម្មាធិការសន្តិសុខនិងការការ ពារនៃសន្និបាទសភានៃបណ្តាប្រទេសជាសមាជិកអង្គការណាតូ ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥-២៩ ខែមេសា ឆ្នាំ២០២២។ នៅក្នុងអំឡុងពេលនៃទស្សនកិច្ចខាងលើ សមាជិកសភានៃប្រទេសជាសម្ព័ន្ធមិត្តក្នុងអង្គការណាតូ ក៏បានពិនិត្យមើលផងដែរនូវនវានុវត្តភាពបច្ចេកវិទ្យាយោធាមួយចំនួន ដែលគ្រោងនឹងប្រើប្រាស់ដើម្បីជួយសម្ព័ន្ធមិត្ត ក្នុងការឆ្លើយតបនឹងប្រឈមនាពេលបច្ចុប្បន្ន និងអនាគត។
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក និងអ្នកជំនាញជាច្រើនរូបក្នុងវិស័យផ្សេងៗ បានរាយការណ៍ជូនគណៈប្រតិភូខាងលើអំពីការវាយតម្លៃរបស់ពួកគេចំពោះ ស្ថានភាព នៃការឈ្លានពានរបស់រុស្ស៊ីចំពោះអ៊ុយក្រែន ខណៈដែលទីក្រុងម៉ូស្គូ(រដ្ឋាភិបាលរុស្ស៊ី) ហាក់បី ដូចជាកំពុងបង្វែរគោលដៅសង្រ្គាមទៅយកទីក្រុងDonbas និងតំបន់ឆ្នេរសមុទ្ទខ្មៅ របស់ប្រទេសអ៊ុយក្រែន។ លោក Gerald E. Connolly ប្រធានសន្និបាតសភានៃប្រទេសជាសមាជិកអង្គការណាតូ បានថ្លែងថា៖”ការធ្វើទុកបុកម្នេញរបស់លោកប្រធានាធិបតីPutinនៃប្រទេសរុស្ស៊ីចំពោះ មិនមែនស្ថិតស្ថេរជាអមតៈឡើយ។ ការធ្វើទុកបុកម្នេះរបស់រុស្ស៊ីនេះហើយ ដែលធ្វើឱ្យប្រជាជនអ៊ុយក្រែនត្រូវសម្រេចចិត្តក្រោកឈរដើម្បីសម្រេចជោគវាសនារបស់ខ្លួន….។” ការលើកឡើងខាងលើរបស់លោកConnolly ធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ មុនថ្ងៃលោកប្រធានាធិបតីBidenនៃសហរដ្ឋអាមេរិក បានប្រកាសអំពីការបង្កើនថវិកាដល់៣៣ពាន់លានដុល្លារអាមេរិក សម្រាប់ជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន។ លោកAlec Shelbrooke ប្រធានគណៈកម្មាធិការសន្តិសុខ និងការការពារ នៃសន្និ បាទសភានៃបណ្តាប្រទេសជាសមាជិកអង្គការណាតូ បានថ្កោលទោសចំពោះសង្រ្គាមដ៏ព្រៃផ្សៃ និងឧក្រិដ្ឋ កម្មសង្គ្រាមរបស់ប្រធានាធិបតីពូទីន និងបានចាត់ទុកទង្វើទាំងនោះជាមហិច្ឆិតារបស់មេដឹកនាំផ្តាច់ការហ្វាសស៊ីស៕
http://ព័ត៌មានសភាអន្តរជាតិ ១០-០៥-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220429IPR28219/meps-say-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម