លោក Lee Jong-sup បេក្ខជនរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុងអំឡុងពេលសម័យប្រជុំផ្តល់សេចក្តីទុកចិត្តពីសភា
កាលពីថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានអនុម័តរបាយការណ៍ សម័យប្រជុំផ្តល់សេចក្តីទុកចិត្តលើលោក Lee Jong-sup បេក្ខជនតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ មួយថ្ងៃ មុនលោក Yoon Suk-yeol ប្រធានាធិបតីទើបជាប់ឆ្នោតថ្មី ចូលកាន់តំណែង។ គណៈកម្មាធិការការពារជាតិ នៃរដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើការតែងតាំងរបស់លោក Lee បន្ទាប់ពីសម័យប្រជុំរដ្ឋសភា កាលពី សប្តាហ៍មុន ដោយសំអាងថា លោក Lee មានភាពជាអ្នកដឹកនាំ និងមានបទពិសោធន៍ច្រើនលើគោល នយោបាយការពារជាតិ និងប្រតិបត្តិការយោធា។ លោក Lee គឺជាអតីតឧត្តមសេនីយ៍ឯកយោធា (ផ្កាយ៣) បានបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធាកូរ៉េ និងបានបម្រើការងារជាអគ្គមេបញ្ជាការរងចម្រុះ ពីឆ្នាំ២០១៧ ដល់ ២០១៨។ លោក Lee គឺជាមនុស្សទី៥ ដែលត្រូវបានជ្រើសរើសចេញពីបេក្ខជនគណៈរដ្ឋមន្ត្រី ១៨ រូប ដែលត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភា៕
https://www.koreatimes.co.kr/www/nation/2022/05/113_328758.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម