logo logo
banner1
ប្រធានសភាឡេតូនី៖ ឡេតូនីនឹងបន្តផ្តល់ជំនួយជាក់ស្តែង និងជំនួយយោធាដល់អ៊ុយក្រែន
 

លោកស្រី Olena Kondratiuk អនុប្រធានសភាអ៊ុយក្រែន និងលោកស្រី Ināra Mūrniece ប្រធានសភាឡេតូនី

ជ័យជម្នះទាំងស្រុងរបស់អ៊ុយក្រែន គឺជាផលប្រយោជន៍របស់យើង ក៏ដូចជាការស្តាឡើងវិញនូវឯក រាជ្យភាព និងបូរណភាពដែនដីរបស់អ៊ុយក្រែន។ នេះគឺជាភាពចាំបាច់មួយ ដើម្បីសន្តិភាពយូរអង្វែងនៅ ក្នុងអឺរ៉ុប”។ លោកស្រី Ināra Mūrniece ប្រធានសភានៃសាធារណរដ្ឋឡេតូនីបានថ្លែងបែបនេះ នៅក្នុង ជំនួបជាមួយលោកស្រី Olena Kondratiuk អនុប្រធានសភាប្រទេសអ៊ុយក្រែន។ ក្នុងអំឡុងពេលនៃជំនួប ភាគីទាំងពីរ បានពិភាក្សាអំពីជំនួយសម្រាប់ប្រទេសអ៊ុយក្រែន ជាបីទិដ្ឋភាព៖ នយោបាយ ភាពជាក់ស្តែង និងសីលធម៌។ នេះបើតាមអង្គភាពសេវាព័ត៌មាននៃសភាឡេតូនីបានថ្លែងប្រាប់សារព័ត៌មាន BNN។
លោកស្រីប្រធានសភាឡេតូនី បានថ្លែងបន្តថា “យើងអាចមើលឃើញថា ពិភពទំនើប មានកន្លែងមួយ សម្រាប់វីរភាព។ យើងត្រូវធ្វើការជាមួយគ្នា និងធ្វើការសម្រេចចិត្តថា តម្លៃមួយណាដែល យើងនឹងបន្ត ការពារនៅថ្ងៃអនាគត”។ ឡេតូនី គាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៊ី និងធ្វើឱ្យប្រទេសមួយនេះឯកោពីអន្តរ ជាតិ។ លោកស្រីថា ឡេតូនីនឹងបន្តផ្តល់ជំនួយដល់អ៊ុយក្រែន រួមទាំង ជំនួយជាក់ស្តែង និងជំនួយយោធា៕

https://bnn-news.com/saeima-speaker-latvia-will-continue-providing-ukraine-with-practical-and-military-aid-234549



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`