សកម្មភាពបោះឆ្នោត របស់ប្រជាជនលីបង់ នៅក្នុង ៤៨ប្រទេស នៅទូទាំងពិភពលោក
ប្រជាជនលីបង់រាប់ម៉ឺននាក់ ដែលកំពុងតែរស់នៅក្នុងជិត ៥០ប្រទេស បានចាប់ផ្តើមបោះឆ្នោតមុនថ្ងៃ មកដល់ កាលពីថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាដែល មានការឃ្លាំមើលយ៉ាងដិតដល់។ ការបោះឆ្នោតនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីការបោះឆ្នោតដូចគ្នានេះ បានធ្វើឡើងនៅក្នុងប្រទេសដែលមានសាសនិកឥស្លាមច្រើនលើសលប់ចំនួន ១០។ មានប្រជាជនលីបង់ ប្រមាណ ១៩៥,០០០នាក់ បានចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃអាទិត្យ នៅក្នុង ៤៨ប្រទេស ក្នុងនោះរួមមាន អេមីរ៉ាតអារ៉ាប់រួម សហរដ្ឋអាម៉េរិក កាណាដា អូស្រ្តាលី ប្រទេសជាសមាជិកសហភាពអឺរ៉ុប អាម៉េរិកឡាទីន និងប្រជាជាតិអាហ្រ្វិកជាច្រើនទៀត។ ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅក្នុងប្រទេសលីបង់នឹង ត្រូវធ្វើឡើង នៅថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៃសាធារណរដ្ឋលីបង់ ត្រូវបានធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង ហើយការបោះឆ្នោតចុងក្រោយ ក្នុងឆ្នាំ២០១៨ បានផ្តល់អាសនៈភាគច្រើនដល់ក្រុម Hezbollah ដ៏មាន ឥទ្ធិពល ដែលគាំទ្រអ៊ីរ៉ង់ និងដៃគូសម្ព័ន្ធភាព។ ការបោះឆ្នោតឆ្នាំនេះ សម្រាប់សភា ដែលមានសមាជិក ១២៨រូប គឺជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ផ្តើមឡើងនៅក្នុងខែ តុលា ឆ្នាំ២០១៩ នាំទៅដល់ការធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស៕
https://english.alaraby.co.uk/news/lebanese-48-countries-voting-parliamentary-elections
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម