logo logo
banner1
ប្រធានសភាជាន់ទាបអាល្លឺម៉ង់ អញ្ជើញបំពេញទស្សនកិច្ចទីក្រុងកៀវ
 

26.10.2021, Berlin: Barbel Bas (SPD) spricht nach ihrer Wahl zur Bundestagsprasidentin bei der konstituierenden Sitzung des neuen Bundestags. Foto: Michael Kappeler/dpa +++ dpa-Bildfunk +++ (26.10.2021, Berlin: Barbel Bas (SPD) spricht nach ihrer W

 លោកស្រី Bärbel Bas ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

កាលពីថ្ងៃអាទិត្យ ទី០៨ ខែឧសភា​ ឆ្នាំ២០២២ មន្រ្តីសភាអាល្លឺម៉ង់ ១រូប បានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា លោកស្រី Bärbel Bas ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានអញ្ជើញដល់ទីក្រុងកៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាពីការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីមកលើអ៊ុយក្រែន  ជាមួយនាយករដ្ឋមន្រ្តីអ៊ុយក្រែន និងដើម្បីរំលឹកដល់ជនរងគ្រោះនៃសង្រ្គាមលោកលើកទី២។

ថ្មីៗនេះ លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែនបានថ្លែងសុន្ទរកថាដ៏រំជួលចិត្តមួយ សម្រាប់ថ្ងៃទិវាជ័យជម្នះ នៅគ្រាដែលអឺរ៉ុប នឹកឃើញដល់ការចុះចាញ់ជាផ្លូវការរបស់អាល្លឺម៉ង់ ចំពោះកងទ័ពសម្ព័ន្ធមិត្ត នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២។ លោក Zelenskyy បានថ្លែងថា “បិសាច បានត្រឡប់មកវិញហើយ ចំពោះអ៊ុយក្រែន ប៉ុន្តែបិសាចនេះ មិនអាចរត់គេចចេញពីការទទួលខុសត្រូវនោះឡើយ”។ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ត្រូវគេរំពឹងថានឹងចូលរួមក្នុងកិច្ចពិភាក្សារបស់ក្រុមប្រទេស G7 តាមប្រព័ន្ធនិម្មិត ស្តីពីសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃអាទិត្យនោះផងដែរ ដែលកិច្ចពិភាក្សានោះក៏មានការចូលរួមពីលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy។

នៅមុនកិច្ចប្រជុំរបស់ក្រុមប្រទេស G7 លោក Enrico Brissa ប្រធានពិធីការនៃសភាជាន់ទាបអាល្លឺម៉ង់ បានបង្ហោះសារក្នុងបណ្តាញសង្គមធ្វីតធឺ នូវរូបភាពរបស់លោកស្រី Bas អញ្ជើញដល់ប្រទេសអ៊ុយក្រែនតាមមធ្យោបាយរថភ្លើង ដើម្បីចួបជាមួយលោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន។ អាល្លឺម៉ង់ បានយល់ព្រមផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលជាការដើរបញ្ច្រាសទៅនឹងគោលនយោបាយ ជាយូរលង់មកហើយរបស់ខ្លួន  ដែលមិនបញ្ជូនអាវុធធ្ងន់ធ្ងន់ ទៅកាន់តំបន់សង្រ្គាម ដោយសារតែមានប្រវត្តិរបបណាស៊ី(Nazi)អាល្លឺម៉ង់ កាលពីអតីតកាល។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូបានហៅ សកម្មភាពរបស់ខ្លួនចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ថាជា “ប្រតិបត្តិការយោធាពិសេស ដើម្បីដកអាវុធពីអ៊ុយក្រែន និងកំចាត់ចោលនូវអ្វីខ្លួនហៅថា ជា “ពួកណាស៊ី” និងអ្នកជាតិនិយមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ដែលបង្កើតឡើងដោយក្រុមប្រទេសលោកខាងលិច។ សម្រាប់រុស្ស៊ី ទិវាជ័យ ជម្នះថ្ងៃទី៩ ខែឧសភា គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយ ដែលជាការចងចាំនូវការធ្វើពលិកម្មដ៏ធំធេងរបស់អតីតសហភាពសូវៀត ដែលបានផ្តួលរំលំរបបណាស៊ី(Nazi)អាល្លឺម៉ង់កាលពីអតីតកាល៕

http://ព័ត៌មានសភាអន្តរជាតិ ០៩-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.devdiscourse.com/article/politics/2029594-german-parliament-president-arrives-in-kyiv



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`