ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភា ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ច
កាលពីថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២ លោក Mahinda Yapa Abeywardena ប្រធានសភានៃសាធារណរដ្ឋសេរី អធិបតេយ្យ និងឯករាជ្យស្រីលង្កា បានផ្អាកសម័យប្រជុំសភារហូតដល់ថ្ងៃអង្គារ ទី១៧ ខែឧសភា ខណៈដែលក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភា ដោយអំពាវនាវឱ្យសមាជិកសភាស្វែងរកដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្តកើតមាននៅក្នុងប្រទេស ។
ប៉ូលិសបានព្យាយាមបំបែកក្រុមបាតុករដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក ។ បន្ទាប់មក លោក Mahinda Yapa Abeywardena បានប្រកាសផ្អាកសម័យប្រជុំសភា ហើយបានអំពាវនាវឱ្យមានរបាយការណ៍ភ្លាមៗអំពីការបង្រ្កាបក្រុមបាតុករ ។ សន្តិសុខត្រូវបានពង្រឹងនៅក្នុងតំបន់ ហើយសមាជិកសភាមួយចំនួនបានប្រាប់សារព័ត៌មានស៊ិនហួរថា ពួកគេមិនអាចចាកចេញពីសភាភ្លាមៗបានទេ ដោយ សារស្ថានការណ៍តានតឹងនៅខាងក្រៅ ។
ប្រទេសស្រីលង្កា បានធ្លាក់ចូលទៅក្នុងអស្ថិរភាពនយោបាយអស់រយៈពេលជាច្រើនសប្តាហ៍ និងវិបត្តិសេដ្ឋកិច្ច ដែលកើតចេញពីកង្វះការផ្លាស់ប្តូររូបិយប័ណ្ណបរទេស ដែលបាននាំឱ្យមានការខ្វះខាតការផ្គត់ផ្គង់សំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ ៕
http://ព័ត៌មានសភាអន្តរជាតិ ០៩-០៥-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/asiapacific/20220506/664ebe4fa6824b95accdd040cc4a3ebe/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម