logo logo
banner1
អ៊ីរ៉ង់ និងប៉ូឡូញ សង្កត់ធ្ងន់លើការពង្រីកកិច្ចសហប្រតិបត្តិការសភា
 

លោក Mohammad Baqer Qalibaf ក្នុងពិធីទទួលស្វាគមន៍លោក Zbigniew Rau នៅក្នុងរដ្ឋធានីតេហេរ៉ង់

កាលពីថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ លោក Mohammad Baqer Qalibaf ប្រធានសភានៃ សាធារណរដ្ឋអ៊ីរ៉ង់ (Majlis) និងលោក Zbigniew Rau រដ្ឋមន្ត្រីក្រសួងការបរទេសនៃសហគមន៍រដ្ឋឯករាជ្យប៉ូឡូញ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងរដ្ឋធានីតេហេរ៉ង់ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការលើកកម្ពស់ បន្ថែមទៀតនៃទំនាក់ទំនងសភារវាងប្រទេសអ៊ីរ៉ង់ និងប៉ូឡូញ ។ នៅក្នុងជំនួបសន្ទនានោះ លោក Qalibaf បាន សម្តែងក្តីសង្ឃឹមថា ក្រុមមិត្តភាពសភា និងគណៈកម្មការជំនាញនៃសភាទាំងពីរអាចមានអន្តរកម្មកាន់តែច្រើន ។ លោក Rau បានសំដៅលើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសអ៊ីរ៉ង់ និងប៉ូឡូញ ដោយលោកបានមានប្រសាសន៍ ថា ទំនាក់ទំនងនេះមានតាំងពីសតវត្សរ៍ទី១៦ ហើយលោកជឿជាក់ថា ទំនាក់ទំនងដ៏ស៊ីជម្រៅបែបនេះនឹងបង្ហាញ ពីទំនាក់ទំនងមិន ត្រឹមតែរវាងរដ្ឋាភិបាលទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រជាជាតិទាំងពីរផងដែរ ។ លោក Rau ក៏ បានកោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនអ៊ីរ៉ង់ នៅពេលដែលជនអន្តោប្រវេសន៍ប៉ូឡូញមួយក្រុមធំ បានភៀសខ្លួនទៅកាន់ ប្រទេសអ៊ីរ៉ង់នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប្រហែល ៨០ឆ្នាំ មុន ៕

https://en.irna.ir/amp/84745616/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`