នៅព្រឹកថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុប បានពិភាក្សាគ្នាអំពីផលប៉ះពាល់លើ សង្គម និងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ពីឥទ្ធិពលនៃសង្គ្រាមរបស់សហព័ន្ធរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ លោកស្រីVon der Leyen ប្រធានគណៈកម្មការអឺរ៉ុប ដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើដែរ បានលើកឡើងថា សមាជិកសភាអឺរ៉ុបបានគាំទ្រចំពោះកញ្ចប់ទណ្ឌកម្មទី៦លើប្រទេសរុស្ស៊ី និងគាំទ្រចំពោះកញ្ចប់ជំនួយសម្រាប់កសាងប្រទេសអ៊ុយក្រែនឡើងវិញ។ សមាជិកសភាអឺរ៉ុប ក៏បានសង្កត់ធ្ងន់ផងដែរអំពី តម្រូវការក្នុងការជួយប្រជាពលរដ្ឋក្នុងសហភាពអឺរ៉ុប ជួយដល់អាជីវកម្មដែលរងផងប៉ះពាល់ដោយសារសង្រ្គាមនេះ និងអំពាវនាវឱ្យបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ។ សមាជិកសភាអឺរ៉ុប ក៏បានទាមទារផងដែរ ឱ្យមានការផ្តល់ជំនួយដល់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែលកំពុងរងបន្ទុកយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមមួយនេះ រងបន្ទុកដោយសារតែធ្លាប់ពឹងផ្អែកខ្លាំងពេកលើប្រេងនិងឧស្ម័នពីប្រទេសរុស្ស៊ី ឬរងបន្ទុកដោយសារតែកំពុងធ្វើជាម្ចាស់ផ្ទះនៃជនភៀសខ្លួនអ៊ុយក្រែនដ៏ច្រើន។
កិច្ចពិភាក្សាខាងលើនេះ ត្រូវបានចាប់ផ្តើមដោយការជជែកដេញដោលគ្នារវាងលោកស្រីBirgitte Klinkert រដ្ឋមន្រ្តីប្រតិភូ(Delegate Minister)របស់សាធារណរដ្ឋបារាំងទទួលបន្ទុកផ្នែកសមាហរណកម្ម និងលោក ស្រីUrsula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប។
សមាជិកសភាអឺរ៉ុបភាគច្រើន បានសង្កត់ធ្ងន់លើការយកជ័យជម្នះលើលោកPutinប្រធានាធិបតីរុស្ស៊ី ប៉ុន្តែត្រូវតែជាជ័យជម្នះដែលសហភាពអឺរ៉ុបមិនបង់ថ្លៃខ្ពស់ពេក។ ដើម្បីធ្វើដូច្នេះបាន រដ្ឋជាសមាជិកសហភាពអឺរ៉ុបចាំបាច់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ត្រូវការពារមិនឱ្យសង្រ្គាមរុស្ស៊ីប៉ះពាល់ធ្ងន់ធ្ងរដល់ប្រ ជាជននិងក្រុមហ៊ុនអាជីវកម្មរបស់សហភាពអឺរ៉ុប និងត្រូវឱ្យធ្វើឱ្យសហភាពអឺរ៉ុបអាចចូលរួមបានច្រើនក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ក្រោយពីសង្រ្គាមបានបញ្ចប់។ សមាជិកសភាអឺរ៉ុបក៏បានលើកឡើងផងដែរ អំពីប្រជាជនក្នុងសហភាពអឺរ៉ុបមួយចំនួនដែលកំពុងជួបការខ្វះខាត។ សមាជិកសភាអឺរ៉ុបបានស្នើសុំឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ពិចារណាទៅតាមករណីជាក់ស្តែងក្នុងការជួយសម្រួលបន្ទុកដល់បណ្តាក្រុមហ៊ុនអាជីវកម្ម ដែលកំពុងតែជួបការលំបាកដោយសារឥទ្ធិពលសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០៥-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220429IPR28219/meps-say-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម