រូបភាពអគារសភានៃសាធារណរដ្ឋប៊ុលហ្គារី
ដើម្បីអាចឱ្យរដ្ឋាភិបាលផ្តល់ការគាំទ្របច្ចេកវិទ្យាយោធាចាំបាច់ ដល់ប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម។ សភាក៏បានអនុម័តផង ដែរនូវផែនការមួយដែលពាក់ព័ន្ធនឹងការជួសជុលឧបករណ៍យោធាធ្ងន់របស់អ៊ុយក្រែន។ បើទោះបីជាយ៉ាង នេះក្តីសំណើនេះ ដែលរួមមានការបញ្ជូនជំនួយយោធាដោយផ្ទាល់ទៅកាន់ប្រទេសអ៊ុយក្រែនផងដែរនោះ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភាឡើយ។
ប៊ុលហ្គារី គឺជាសមាជិកអង្គការអូតង់(NATO) មួយ ក្នុងចំណោមប្រទេសក្នុងសហភាពអឺរ៉ុបតិចតួចដែលមិនបញ្ជូនឧបករណ៍យោធា ទៅកាន់អ៊ុយក្រែនដែលក្រោយមកបានបន្តប្រយុទ្ធនឹងការឈ្លានពាន របស់រុស្ស៊ី។ ប៊ុលហ្គារី បានថ្កោលទោសជម្លោះមួយនេះ និងបានទទួលជនភៀសខ្លួនអ៊ុយក្រែនជាង ៩០០, ០០០នាក់។ ស្ថានការណ៍វិវត្តន៍ដោយឡែកពីនេះ ប្រទេសជិតខាងអ៊ុយក្រែន និងជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺបេឡារុស បានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។ សមយុទ្ធនេះនឹងធ្វើតេស្តការត្រៀមប្រយុទ្ធរបស់កងកម្លាំងពួកគេ។ ក្រសួងការពារជាតិរបស់បេឡារុសបានឱ្យដឹងថា ការធ្វើលំហាត់សមយុទ្ធនេះនឹងមិនមានចេតនាគំរាមកំហែងប្រទេសជិតខាងរបស់ខ្លួន ឬសហគមន៍អឺរ៉ុបនោះទេ។
គួរបញ្ជាក់ផងដែរថា ជម្លោះដែលកំពុងតែបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន បានចូលដល់ថ្ងៃទី៧១ហើយ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ រុស្ស៊ីបានថ្លែងថា ខ្លួននឹងចាត់ទុក ការដឹកជញ្ជូនគ្រឿងសព្វាវុធយោធារបស់អង្គការអូតង់ទៅឱ្យអ៊ុយក្រែន ថាជាគោលដៅវាយប្រហារយោធា។ ចាប់ តាំងពីការចាប់ផ្តើមការចូលឈ្លានពានរបស់រុស្ស៊ី ប្រទេសអ៊ុយក្រែនបានទទួលជំនួយយោធាពីប្រទេសជាច្រើនដែលជាសមាជិកអង្គការអូតង់។ ថ្មីៗនេះ លោក Alexander Boris de Pfeffel Johnson នាយក រដ្ឋមន្រ្តីចក្រភពអង់គ្លេស បានប្រកាសថា រាជរដ្ឋាភិបាលរបស់លោកនឹងបញ្ជូនកញ្ចប់ជំនួយយោធាថ្មីតម្លៃ ៣០០លានផោន(៣៧៦លានដុល្លារ) ទៅកាន់អ៊ុយក្រែន។ កញ្ចប់ជំនួយនឹងរួមទាំង ឧបករណ៍ឆ្លុះពេលយប់ គ្រឿងបរិក្ខារអេឡិចត្រូនិកសម្រាប់សង្រ្គាម និងប្រព័ន្ធរ៉ាដាស្ទាក់ចាប់គ្រាប់បាញ់ចេញពីកាំភ្លើងធំ៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.army-technology.com/news/bulgarian-military-technical-support-ukraine/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម