logo logo
banner1
សមាជិកសភាអឺរ៉ុប ស្នើគណៈកម្មការអឺរ៉ុប ផ្តល់ឋានៈដល់ ប្រទេសម៉ុលដាវី ជាបេក្ខជនសមាជិកសហភាពអឺរ៉ុប
 

រូបទង់ជាតិសហភាពអឺរ៉ុប និងសាធារណរដ្ឋម៉ុលដាវី

កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយស្នើឱ្យ គណៈកម្មការអឺរ៉ុបផ្តល់ឋានៈដល់សាធារណរដ្ឋម៉ុលដាវី ជាបេក្ខជនសមាជិកសហភាពអឺរ៉ុប។ សភាអឺរ៉ុប បានចេញសេចក្តីប្រកាសមួយថា ដោយសារតែសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន សភាអឺរ៉ុបបានស្វាគមន៍ ការដាក់ពាក្យចូលជាសមាជិកសហភាពអឺរ៉ុប​ របស់ម៉ុលដាវី ជាផ្លូវការ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ និងថាសហភាពអឺរ៉ុប គួរតែផ្តល់ឋានៈជាបេក្ខជនដល់ម៉ុលដាវី ដោយអនុលោមតាម មាត្រា៤៩ នៃកិច្ច ព្រមព្រៀងស្តីពីសហភាពអឺរ៉ុប(TEU)និង “ឈរលើមូលដ្ឋាននៃគុណសម្បត្តិ”។

សមាជិកសភាអឺរ៉ុប បានស្នើដល់គណៈកម្មការអឺរ៉ុប ត្រូវបញ្ចប់ឱ្យបានលឿនលើការវាយតម្លៃលើពាក្យ សុំចូលជាសមាជិក និងផ្តល់ដល់ម៉ុលដាវីនូវជំនួយដ៏ពេញលេញមួយ ខណៈដែលជំនួយនេះកំពុងតែបន្ត ធ្វើ។ បើតាមសមាជិកសភាអឺរ៉ុប អាជ្ញាធរម៉ុលដាវី ជាការពិតណាស់កំពុងដើរលើផ្លូវត្រូវ ដោយបានធ្វើ កំណែទម្រង់សំខាន់ៗ ជាពិសេស កំណែទម្រង់ប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស៕

https://seenews.com/news/meps-call-on-ec-to-grant-moldova-eu-candidate-status-783521



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`