logo logo
banner1
នាយករដ្ឋមន្ត្រីលីបង់ ជំរុញឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត រើសតាំងសមាជិកសភា
 

លោក Najib Mikati នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋលីបង់

កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់សាធារណរដ្ឋលីបង់បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Najib Mikati នាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ បានជំរុញឱ្យប្រជាពលរដ្ឋលីបង់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកសភានាពេលខាងមុខនេះ ។

លោក Mikati បានមានប្រសាសន៍នៅពេលដែលលោកចុះត្រួតពិនិត្យបន្ទប់ប្រតិបត្តិការដែលរៀបចំ ឡើងដោយក្រសួងការបរទេសរបស់ប្រទេសលីបង់ ដើម្បីត្រួតពិនិត្យការបោះឆ្នោតរបស់ជនបរទេសដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី០៦ ខែឧសភា នេះថា “យើងសូមអំពាវនាវឱ្យអ្នករាល់គ្នាអញ្ជើញទៅបោះឆ្នោត ដោយសុចរិតភាព និងសេរីភាពនៃមនសិការ” ។ ការបោះឆ្នោត​នៅ​ព្រំដែន​លីបង់​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១៥ ខែ ​ឧសភា ឆ្នាំ២០២២ ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានជនជាតិលីបង់រស់នៅក្រៅប្រទេស ត្រឹមតែ ២២០,០០០នាក់ ប៉ុណ្ណោះដែលបានចុះឈ្មោះចូលរួមក្នុងការបោះឆ្នោត ខណៈដែលចំនួនជនជាតិ លីបង់នៅក្រៅប្រទេសមានចំនួន “រាប់លាននាក់” ។ លោក Mikati ក៏បានជំរុញឱ្យ “មានអ្នកទៅចុះឈ្មោះ បោះឆ្នោតឱ្យបានកាន់តែច្រើន ដើម្បីឱ្យសំឡេងរបស់ពួកគេបានឮ និងនាំមកនូវការផ្លាស់ប្តូរ” ។

ប្រជាជនលីបង់បានរង់ចាំយ៉ាងអន្ទះសារសម្រាប់ការបោះឆ្នោតសភានេះ ជាមួយក្តីសង្ឃឹមចង់ឱ្យមាន ការផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់ប្រទេស និងជួយសង្គ្រោះប្រទេសពីស្ថាន ភាពបច្ចុប្បន្ន ។ ប្រទេសលីបង់បាននឹងកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏ធំមួយ ដែលបានធ្វើឱ្យប្រជាជនលីបង់ជាង ៧០% ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ៕

http://ព័ត៌មានសភាអន្តរជាតិ ០៦-០៥-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220505/58c3a07e99ed4f168ab1f5c507d462f7/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`