logo logo
banner1
គណៈកម្មាធិការសភាស្លូវ៉ាគី អនុម័តសេចក្តីសម្រេចគាំទ្រកោះតៃវ៉ាន់នៅក្នុង សន្និបាតសុខភាពពិភពលោក (WHA)
 

សម័យប្រជុំរបស់សន្និបាតសុខភាពពិភពលោក

កាលពីថ្ងៃអង្គារ ទី០៣ ឧសភា ឆ្នាំ២០២២ គណៈកម្មាធិការកិច្ចការអឺរ៉ុបនៃសភាសាធារណរដ្ឋស្លូវ៉ាគី និងក្រុម ប្រឹក្សាជាតិ បានអនុម័តសេចក្តីសម្រេចគាំទ្រដល់ការចូលរួមរបស់កោះតៃវ៉ាន់នៅក្នុងសន្និបាតសុខភាពពិភពលោក (WHA) ។ គណៈកម្មាធិការនេះបានបញ្ជាក់ពីជោគជ័យរបស់កោះតៃវ៉ាន់ក្នុងការបង្កើតគំរូបង្ការជំងឺរាតត្បាត ការ ចែករំលែក ធនធានវេជ្ជសាស្ត្រ និងជំនួយដល់ប្រទេសអ៊ុយក្រែន ។ គណៈកម្មាធិការនេះបានបន្ថែមទៀតថា កោះ តៃវ៉ាន់បានបង្ហាញឱ្យឃើញពី “ស្មារតីនៃមនុស្សជាតិ និងអំណាចនៃសេចក្តីល្អ” ។ ក្រសួងកិច្ចការបរទេសស្លូវ៉ាគីបាន ឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សេចក្តីសម្រេចនេះបានបង្ហាញពីភាពជាដៃគូមិត្តភាពរវាងកោះតៃវ៉ាន់ និងប្រទេសស្លូវ៉ាគី ។ ក្រសួងនេះបានឱ្យដឹងបន្ថែមទៀតថា ការចូលរួមរបស់កោះតៃវ៉ាន់នៅក្នុងសន្និបាតពិភពលោក នេះ ត្រូវបានគាំទ្រដោយប្រទេសជាច្រើន ៕

https://www.taiwannews.com.tw/en/news/4528337



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`