logo logo
banner1
រដ្ឋសភាប្រទេសអេហ្ស៊ីបពិចារណាលើសេចក្តីស្នើច្បាប់មួយ សម្រាប់បញ្ញត្តិលើភាពខ្ជះខ្ជាយម្ហូបអាហារ
 

រដ្ឋសភាប្រទេសអេហ្ស៊ីបពិចារណាលើសេចក្តីស្នើច្បាប់មួយសម្រាប់បញ្ញត្តិលើភាពខ្ជះខ្ជាយម្ហូបអាហារ

សារព័ត័មាន Egypt Today បានឱ្យដឹងថា រដ្ឋសភានៃសាធារណរដ្ឋអេហ្ស៊ីបអារ៉ាប់ កំពុងពិចារណាលើសេចក្តី ស្នើច្បាប់មួយ សម្រាប់បញ្ញត្តិលើម្ហូបអាហារ និងការពារមិនឱ្យខ្ជះខ្ជាយ។ សេចក្តីស្នើច្បាប់នេះត្រូវបានស្នើឡើង ដោយលោកស្រី Amira Saber សមាជិការដ្ឋសភា មកពីគណបក្សប្រជាធិបតេយ្យសង្គមអេហ្ស៊ីប ក្នុងគោល បំណងការពារមិនឱ្យខ្ជះខ្ជាយម្ហូបអាហារដែលអាចទទួលទានបាន និងលើកទឹកចិត្តគោលនយោបាយសម្រាប់ ការបរិច្ចាគ និងការកែច្នៃឡើងវិញ។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ការខ្ជះខ្ជាយម្ហូបអាហាររបស់ប្រទេស អេហ្ស៊ីបក្នុងម្នាក់ឈានដល់ ៩១ គីឡូក្រាម ក្នុងឆ្នាំ២០២១ បើប្រៀបធៀបទៅនឹង ៧៣ គីឡូក្រាម ក្នុងរយៈ ពេលប៉ុន្មានឆ្នាំនេះ។ អង្គការស្បៀង និងកសិកម្ម (FAO) បានឱ្យដឹងថា កំណើនប្រជាជនឆាប់រហ័សរបស់ ប្រទេសអេហ្ស៊ីបជាកត្តាសំខាន់មួយនៅក្នុងកំណើននេះ ពីព្រោះកំណើននេះ ពាក់ព័ន្ធរវាងការប្រើប្រាស់ និង ការខ្ជះខ្ជាយម្ហូបអាហារដែលមិនទាន់បានបញ្ញត្តិនៅក្នុងច្បាប់៕

https://egyptianstreets.com/2022/05/05/egypts-parliament-considers-draft-law-for-regulating-food-waste/\



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`