logo logo
banner1
សភាសហភាពអឺរ៉ុបទទូចឱ្យសហភាពអឺរ៉ុបកែសម្រួលសន្ធិសញ្ញានានាឡើងវិញ
 

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពិភាក្សា                        ស្តីពី «រដ្ឋរបស់សហភាពអឺរ៉ុប» ក្នុងទីក្រុង Strasbourg ប្រទេសបារាំង ថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១

កាលពីថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២២ សភាសហភាពអឺរ៉ុប បានអំពាវនាវឱ្យសហភាពអឺរ៉ុបកែសម្រួលសន្ធិសញ្ញារបស់ខ្លួនឡើងវិញ តាមការស្នើសុំរបស់ក្រុម​ប្រជាពលរដ្ឋសហភាពអឺរ៉ុប ដែលបានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈ។ សមាជិកសភាសំឡេងភាគច្រើនរបស់សហភាពអឺរ៉ុបនៅក្នុងសភាដ៏សំខាន់ក្នុងទីក្រុង Strasbourg ប្រទេសបារាំង បានបោះឆ្នោតគាំទ្រឱ្យមានការកែសម្រួលឡើងវិញលើផ្នែកមួយចំនួននៃសន្ធិសញ្ញមួយចំនួន ដើម្បីជំរុញឱ្យប្រទេសក្នុងប្លុកនេះលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះ គឺគ្រាន់តែជាឯកសារផ្តល់យោបល់ប៉ុណ្ណោះ ប្រសិនបើមានការកែប្រែណាមួយ ត្រូវមានការយល់ស្របជាឯកច្ឆន្ទពីរដ្ឋជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប ​បន្ទាប់ពីការអនុម័តដោយសភា​ ឬតុលាការ ហើយក្នុងករណីមួយចំនួនត្រូវធ្វើប្រជាមតិថ្នាក់ជាតិ។

កិច្ចប្រជុំពិគ្រោះយោបល់រយៈពេល ២​ ឆ្នាំ នេះ ទើបតែបានបញ្ចប់ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋអឺរ៉ុប ៨០០ នាក់ ដែលត្រូវបានគេជ្រើសរើសដោយកម្រ ប៉ុន្តែ ត្រូវមានតុល្យភាពកម្រិត ភេទ អាយុ ការអប់រំ​ និងកម្រិតសេដ្ឋកិច្ចសង្គម នេះបើយើងក្រឡេកទៅមើលរបៀបរបបធ្វើការងារនៅក្នុងសហភាពអឺរ៉ុប និងអ្វីដែលខ្លួនអាចធ្វើបានប្រសើជាងនេះ។ សហភាពអឺរ៉ុបបានរកឃើញសំណើ ៣២៥ ករណី ដែលនឹង តម្រូវឱ្យកែសម្រួលឡើងវិញ អំពីវិធីសាស្ត្រក្នុងការសម្រេចចិត្ត និងជំហរគោលនយោបាយដែលតម្រូវនៅពេលបច្ចុប្

បន្នរបស់សហភាពអឺរ៉ុប។ ក្នុងចំណោមសំណើទាំងអស់នោះ នឹងកំពុងលុបចោលតម្រូវការសម្រាប់កិច្ចព្រមព្រៀងជាឯកច្ឆន្ទដែលត្រូវបានធ្វើឡើងដោយប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ប្រទេស លើវិស័យមួយចំនួន ដែលពិបាកដោះស្រាយ ដូចជា ពន្ធ សន្តិសុខសង្គម គោលនយោបាយ ការបរទេស និងការទទួលយកសមាជិកថ្មីរបស់ខ្លួន៕

http://ព័ត៌មានសភាអន្តរជាតិ ០៦-០៥-២២- កែវ ធាវី ប្រែសម្រួលពី៖ https://www.globaltimes.cn/page/202205/1264860.shtml



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`