ប្រទេសអូស្ត្រាលីដាក់ទណ្ឌកម្មលើសមាជិករដ្ឋសភារុស្ស៊ី ៧៥ រូប រួមទាំងរដ្ឋមន្ត្រីជាច្រើនរូបមកពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk
រដ្ឋធានីកង់បេរ៉ា៖ ទិន្នន័យនៅលើគេហទំព័ររបស់ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលីបានឱ្យដឹងថា អូស្ត្រាលីបានដាក់ទណ្ឌកម្មលើសមាជិករដ្ឋសភារុស្ស៊ី ៧៥ រូប រួមទាំងរដ្ឋមន្ត្រីក្រសួងសំខាន់ៗមួយចំនួនទៀត នៃសាធារណរដ្ឋប្រជាមានិត Donetsk និងសាធារណរដ្ឋប្រជាមានិត Lugansk ដែលជាសាធារណរដ្ឋក្រោមចំណុះសហព័ន្ធរុស្ស៊ី។ បើយោងតាមបញ្ជីឈ្មោះខាងលើនេះ មានរដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត Donetsk ២០ រូប និងរដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត Lugansk ១៥ រូប ដែលបានរងទណ្ឌកម្មនេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋាភិបាលរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន តាមការស្នើសុំឱ្យជួយការពារខ្លួនពីកងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន ពីសាធារណរដ្ឋប្រជាមានិត Donetsk និងសាធារណរដ្ឋប្រជាមានិត Lugansk។ ប្រតិបត្តិការយោធាពិសេស ដែលមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសអ៊ុយក្រែន មានគោលបំណងធ្វើឱ្យប្រទេសអ៊ុយក្រែនគ្មានយោធា និងគ្មានរបបណាហ្ស៊ីនិយម នេះបើយោងតាមការឱ្យដឹងពីក្រសួងការពារជាតិរុស្ស៊ី។ រដ្ឋាភិបាលទីក្រុងមូស្គូបានឱ្យដឹងថា ខ្លួនគ្មានបំណងកាន់កាប់ប្រទេសអ៊ុយក្រែនឡើយ។ ប្រទេសរុស្ស៊ីត្រូវបានគេចោទប្រកាន់ថា បានសម្លាប់ប្រជាពលរដ្ឋរុស្ស៊ី ហើយកំពុងរងទណ្ឌកម្មជាច្រើនរបស់ក្រុមបស្ចិមប្រទេស៕
http://ព័ត៌មានសភាអន្តរជាតិ ០៥-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://english.newstracklive.com/news/australia-sanctions-75-russian-state-duma-members-dpr-and-lpr-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម