logo logo
banner1
ប្រមុខសហភាពអឺរ៉ុប ថ្លែងប្រាប់សភា ថា សហភាពអឺរ៉ុបនឹងហាមនាំចូលប្រេងពីរុស្ស៊ី ជាជំហានៗបន្តិចម្តងៗ
 

       

 លោកស្រី Ursula von der Leyen ប្រមុខគណៈកម្មការអឺរ៉ុប កំពុងថ្លែងក្នុងសភាអឺរ៉ុប

លោកស្រី Ursula von der Leyen ប្រមុខគណៈកម្មការអឺរ៉ុបបានថ្លែងប្រាប់សភាអឺរ៉ុបថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងបញ្ឈប់ការនាំចូលប្រេង និងផលិតផលចម្រាញ់ពីប្រេងនៅត្រឹមចុងឆ្នាំនេះ​។  លោកស្រី Ursula von der Leyen បានប្រកាសចេញការដាក់ទណ្ឌកម្មជុំទី៦ លើរុស្ស៊ី ចំពោះការបង្កសង្រ្គាមលើអ៊ុយក្រែន និងប្តេជ្ញាធ្វើឱ្យទណ្ឌកម្មនេះ មានផលប៉ះពាល់តិចបំផុតលើសេដ្ឋកិច្ចអឺរ៉ុប។ ផែនការខាងលើនេះ ប្រសិនបើទទួលបានការឯកភាពពីរដ្ឋាភិបាលប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងក្លាយជានូវចំណុចរបត់មួយសម្រាប់ប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ដែលធ្លាប់តែពឹងផ្អែកលើថាមពលរុស្ស៊ី និងត្រូវស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងវិញ។

“យើងនឹងលុបបំបាត់បន្តិចម្តងៗ នៃការផ្គត់ផ្គង់ប្រេងឆៅពីរុស្ស៊ី ក្នុងអំឡុងពេល ៦ខែ និងផលិតផលចម្រាញ់ពីប្រេង ត្រឹមដំណាច់ឆ្នាំនេះ”។ លោកស្រី Leyen បានថ្លែងបែបនេះ ក្រោមការទះដៃសាទរពីសមា ជិកសភាអឺរ៉ុប។ “នេះនឹងក្លាយជាការហាមឃាត់ទាំងស្រុង នៃការនាំចូលប្រេងទាំងអស់ពីរុស្ស៊ី ការដឹកជញ្ជូន ប្រេងតាមផ្លូវសមុទ្រ បំពង់បង្ហូរប្រេង និងប្រេងឆៅ និងការចម្រាញ់ប្រេង”។ នេះនឹងមិនមែនជារឿងងាយ ស្រួលទេ ព្រោះប្រទេសជាសមាជិកយើងខ្លះ ពឹងផ្អែកយ៉ាងខ្លាំងលើប្រេងរុស្ស៊ី ប៉ុន្តែយើងត្រូវធ្វើការងារនេះ។ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីត្រូវតែបង់តម្លៃ ដែលជាតម្លៃមួយដ៏ខ្ពស់ ចំពោះការឈ្លាន ពាន ដ៏ឃោរឃៅរបស់គាត់។ សំណើរបស់គណៈកម្មការអឺរ៉ុបខាងលើនេះ ពេលនេះ ចាំបាច់ត្រូវបញ្ជូនទៅកាន់រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេស ដើម្បីស្នើសុំការអនុម័ត។ សហភាពអឺរ៉ុប ក៏នឹងហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយចំនួន៣ ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ីផងដែរ ដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មចុងក្រោយបំផុតរបស់សហភាពអឺរ៉ុប។

លោកស្រីប្រមុខគណៈកម្មការអឺរ៉ុបរូបនេះបានថ្លែងបន្តថា យើងចង់ឱ្យអ៊ុយក្រែនឈ្នះសង្រ្គាមមួយនេះ ប៉ុន្តែយើងត្រូវជួយកសាងប្រទេសនេះឡើងវិញ។ នេះគឺជាហេតុផលដែលលោកស្រីស្នើឱ្យចាប់ផ្តើមធ្វើការងារលើកញ្ចប់ថវិកាស្តារឡើងវិញប្រកបដោយមហិច្ឆតា សម្រាប់មិត្តអ៊ុយក្រែនរបស់យើង។ កញ្ចប់ថវិកានេះ គួរតែនាំមកនូវការវិនិយោគដ៏ធំសម្បើម ដើម្បីបំពេញតម្រូវការ និងកំណែទម្រង់ចាំបាច់នានា។ សមាជិកសភាសហភាពអឺរ៉ុប បានស្តាប់ឮនូវសំណើរបស់លោកស្រី Leyen ស្តីពីកញ្ចប់ថវិកាស្តាឡើងវិញ សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីជួយកសាងប្រទេសនេះឡើងវិញ ក្រោយសង្រ្គាមជាមួយរុស្ស៊ីបានបញ្ចប់៕

http://ព័ត៌មានសភាអន្តរជាតិ ០៥-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.rte.ie/news/ukraine/2022/0504/1295920-ukraine-russia-sanctions/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`