logo logo
banner1
ប្រធានាធិបតីអ៊ុយក្រែនថ្លែងសុន្ទរកថា ទៅកាន់សភាអាល់បានី ស្នើឱ្យពិភពលោកធ្វើពហិការ និងចៀសឱ្យឆ្ងាយពីរុស្ស៊ី
 

 សមាជិកសភាអាល់បានី កំពុងស្តាប់សុន្ទរកថា របស់លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន

លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែន បានបញ្ជាក់ជាថ្មីពីការអំពាវនាវរបស់លោកឱ្យពិភពលោក ដករុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិទាំងអស់។ នៅក្នុងសុន្ទរថា តាមប្រព័ន្ធនិម្មិត(Zoom) លោក Zelenskyy បានស្នើនៅក្នុងសភានៃសាធា   រណរដ្ឋអាល់បានីថា អឺរ៉ុប និងពិភពលោកត្រូវបញ្ឈប់ការទិញប្រេងពីរុស្ស៊ី បិទធនាគារ និងបញ្ឈប់ពាណិជ្ជកម្មជាមួយរុស្ស៊ី។ លោកក៏បានស្នើឱ្យបិទកំពង់ផែ  កុំឱ្យនាវារុស្ស៊ីចូលចត និងរឹតត្បិតអ្នកទេសចរណ៍រុស្ស៊ី។

លោក Zelenskyy បានថ្លែងថា វាមិនត្រឹមត្រូវទាល់តែសោះ ដែលអង្គការសហប្រជាជាតិបែរជាទៅទិញសម្ភារៈតម្លៃជិត ២.៥ពាន់លានដុល្លារ ពីរុស្ស៊ី សម្រាប់ជំនួយមនុស្សធម៌របស់ខ្លួន។ លោកក៏បានថ្លែង អំណរគុណដល់ប្រទេសអាល់បានី ចំពោះការគាំទ្រពេញទំហឹងដល់អ៊ុយក្រែន នៅក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអ៊ុយក្រែនគឺជាសមាជិកបណ្តោះអាសន្ន។ នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Al-Arabiya លោកប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា កងកម្លាំងរបស់អ៊ុយក្រែនមិនបើកការវាយប្រហារណាមួយលើដែនដីរុស្ស៊ីនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺរុស្ស៊ីជាអ្នកបានប្រព្រឹត្ត ហើយ ពេលនេះរុស្ស៊ីបានបិទ​កំពង់ផែទាំងអស់នៅក្នុងប្រទេសរបស់លោក និងបានឡោមព័ទ្ធផ្លូវសមុទ្រថែមទៀត។

គួរកត់សម្គាល់ផងដែរថា ចាប់តាំងពីការចាប់ផ្តើមឡើងនៃប្រតិបត្តិការយោធារបស់រុស្ស៊ី កាលពីថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងសុន្ទរកថាទៅកាន់សភាជាច្រើននៅ    ទូទាំងពិភពលោក ដើម្បីពាំនាំសារស្តីពីស្ថានភាពប្រទេសរបស់លោក និងស្នើសុំជំនួយពីបណ្តាប្រទេសជាមិត្ត។ គួរចាប់អារម្មណ៍ថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ី​ នៅក្នុងប្រទេសអ៊ុយក្រែន មក ប្រទេសអាលើបានី ដែលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(OTAN ឬ NATO) បាន ចូលរួមជាមួយប្រទេសអឺរ៉ុបនានា ក្នុងការដាក់ចេញនូវទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ី និងទប់ស្កាត់យន្តហោះ រុស្ស៊ី មិនឱ្យប្រើប្រាស់ដែនអាកាសរបស់ខ្លួន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹង៕

http://ព័ត៌មានសភាអន្តរជាតិ ០៥-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://asumetech.com/zelensky-in-front-of-the-albanian-parliament-boycott-russia-and-keep-it-away/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`