logo logo
banner1
ប្រមុខអង្គការសហប្រជាជាតិ ទទូចឱ្យមានការបោះឆ្នោតដោយសេរី និងតម្លាភាព នៅក្នុងប្រទេសលីបង់
 

លោក António Manuel de Oliveira Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

លោក Antonio Guterres ប្រមុខអង្គការសហប្រជាជាតិ​ បានអំពាវនាវការបោះឆ្នោតជ្រើសតាំង សមាជិកសភាថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២២ ជាការបោះឆ្នោតដោយ “សេរី ត្រឹមត្រូវ តម្លាភាព និង ប្រកបដោយបរិយាប័ន្ន” នៅក្នុងរបាយការណ៍មួយ ដែលផ្សព្វផ្សាយកាលពីថ្ងៃពុធ ទី៤ ខែឧសភា និង ទទូចឱ្យបង្កើតរដ្ឋាភិបាលឱ្យបានលឿន ក្រោយការបោះឆ្នោតរួច ដើម្បីផ្តល់អាទិភាព ក្នុងការអនុវត្តកំណែ ទម្រង់ដោះស្រាយវិបត្តិជា ច្រើនរបស់ប្រទេសមួយនេះ។ លោក Guterres បានថ្លែងក្នុងរបាយការណ៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការបែកបាក់នយោបាយនៅក្នុងប្រទេសនេះកាន់តែ មានសភាពធ្ងន់ធ្ងរ ហើយថា ប្រជាជនលីបង់ “កំពុងតែតស៊ូពុះពារនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃ។ លោក បានលើកឡើងពីការប្រឆាំងតវ៉ាជារឿយៗ នៅទូទាំងប្រទេស ដែលបង្កឡើងដោយការខកចិត្តរបស់សាធា រណជន ជាមួយនឹងស្ថានភាពនយោបាយ និងសេដ្ឋកិច្ច និងវិបត្តិហិរញ្ញវត្ថុ”។

ការបោះឆ្នោតសភា ថ្ងៃទី១៥ ខែឧសភា គឺជាលើកដំបូងហើយ ចាប់តាំងពីសេដ្ឋកិច្ចលីបង់ បានធ្លាក់ ចុះធ្ងន់ធ្ងរ ចាប់ពីចុងឆ្នាំ២០១៩មក។ រដ្ឋាភិបាលលីបង់ មិនអាចដោះស្រាយការធ្លាក់ចុះសេដ្ឋកិច្ច ទុកឱ្យ ប្រជាជនការពារខ្លួនឯង ក្នុងពេលពួកគេបានធ្លាក់ទៅរកភាពក្រីក្រ គ្មានភ្លើងអគ្គិសនី ថ្នាំសង្កូវ ការប្រមូល សម្រាម ជាដើម។ល៕
https://www.ncadvertiser.com/news/article/UN-chief-urges-free-transparent-elections-in-17149239.php



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`